ឃាត់ខ្លួន​ក្រុម​ដើរ​ចែក​ខិតប័ណ្ណ ជំទាស់​នឺង​សេចក្តីព្រាងច្បាប់​អង្គការ នៅ​ផ្សារ​អូ​ឫស្សី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2015 ក+ ក-

​ភ្នំពេញ​៖ ក្រុម​ស្ត្រី​ក្នុង​សហគមន៍​បឹងកក់ បុរី​កីឡា និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ប្រមាណ ៦​នាក់ នៅ​ម៉ោង​ប្រមាណ ១១:០០​នាទី ថ្ងៃត្រង់​ថ្ងៃ​សៅរ៍ ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ នេះ ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន ពេល​ដើរ​ចែ​ខិតប័ណ្ណ​ប្រឆាំងនឹង​ច្បាប​គ្រប់គ្រង​អង្គការ និង​សមាគម​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ស្ត្រី​ទាំងនោះ ដោយសារតែ​ពួកគេ ដើរ​ចែក​ខិតប័ណ្ណ ដែលមាន​អត្ថន័យ​ជំទាស់​នឹង​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅ​ផ្លូវ​ខាងក្រៅ​ផ្សារ​អូ​ឫស្សី ដោយ​អនាធិបតេយ្យ និង​គ្មាន​ច្បាប់ទម្លាប់​។​
​ប្រភប​ដដែល​បន្ត​ឲ្យ​ដឹងថា មនុស្ស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ រួមមាន ទី​១-​អ្នកស្រី ទេព វ​ន្នី ទី​២-​អ្នកស្រី​គង់ ចន្ថា ទី​៣-​អ្នកស្រី បូ​វ សោភា ទី​៤-​អ្នកស្រី សុង ស្រី​លាភ ទី​៥-​អ្នកស្រី ឆាយ គឹម​ហ៊​ន និង​ទី​៦-​អ្នកស្រី ឈាង ស្រី​វ៉ាន់ ។​

​ក្រោយពី​ឃាត់ខ្លួន ស្ត្រី​ទាំង ៦​រូបនោះ ត្រូវបាន​បញ្ជូន​ទៅកាន់​ប៉ុស្តិ៍នគរបាល​សង្កាត់​អូ​ឫស្សី​២ ។ សកម្មជន​អង្គការសិទ្ធិមនុស្ស​លីកាដូ និង​អង្គការ​អាដហុក កំពុង​តាមដាន​ការឃាត់ខ្លួន​ស្ត្រី​ទាំងអស់នោះ ។​

​លោក អំ សំអាត សកម្មជន​សិទ្ធិមនុស្ស​អង្គការ​លីកាដូ ដែល​ស្ថិតនៅ​ប៉ុស្តិ៍នគរបាល បាន​អះអាងថា នគរបាល​ប៉ុស្តិ៍​មិនបាន​ដឹង​រឿង​នៃ​ការឃាត់ខ្លួន​នោះទេ ហើយ​បាន​សួរនាំ​ក្រុម​ស្ត្រី​ទាំង ៦​នាក់ មុននឹង​ដោះលែង​ទៅវិញ ។​

លោក អំ សំអាត ក៏បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨​កក្កដា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ដីធ្លី​ប្រមាណ​ជាង ៥០​នាក់ នាំគ្នា​ដើរ​ចែកចាយ​ប័ណ្ណ ដែលមាន​សារ​ជា​អក្សរ​ប្រឆាំងនឹង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅតាម​ផ្សារ​ចាស់ និង​ផ្សារ​ថ្មី មិនមាន​ការរារាំង​ណាមួយ​ពិ​សមត្ថកិច្ច​នោះឡើយ ។​

​ទោះ​យ៉ាណា​ក្តី ការប្រឆាំង​ជំទាស់​នឹង​ការអនុម័ត ច្បាប់​គ្រប់គ្រង​អង្គការ សមាគម មិនមែន​រដ្ឋាភិបាល​មិនអាច​នាំគ្នា​ធ្វើ​នៅតាម​ទីសាធារណ​នោះទេ ព្រោះ​គ្រាន់តែ​ជាការ​បំពង​សំឡេង និង​ធ្វើ​ឲ្យ​ច្របូកច្របល់​សណ្តាប់​សាធារណៈប៉ុណ្ណោះ​។​កត្តា​សំខាន់​ក្នុង​បុព្វហេតុ​នៃ​ការជំទាស់​នេះ គឺជាកាតព្វកិច្ច​ក្រុមតំណាងរាស្ត្រ​ដែល​ត្រូវ​ចូលទៅ​ជជែក​តតាំង​គ្នា​នៅក្នុង​រដ្ឋសភា​៕​ដោ​យ៖ខេ​មរៈ

njhder