ករណីឆ្លងកូវីដ១៩ សរុបទូទាំងពិភពលោក កើនលើស១លានករណីហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2020 ក+ ក-

ពិភពលោក ៖ យោងតាមតួលេខចុងក្រោយពីសាកលវិទ្យាល័យ Johns Hopkins University បានបង្ហាញថា មានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងមួយលានករណីហើយ នៅទូទាំងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន BBC។

ក្នុងនោះមនុស្សជាង ៥១ ០០០នាក់បានស្លាប់ ហើយជាង ២០៨ ០០០នាក់ផ្សេងទៀត បានជាសះស្បើយវិញ។ នេះបើយោងតាមតួលេខរបស់សាកលវិទ្យាល័យខាងលើដដែល។

គួរឲ្យដឹងថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបំផុត ខណៈប្រទេសអ៊ីតាលីមានចំនួនអ្នកស្លាប់ច្រើនបំផុត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​