ក្រសួងព្រមានម្ចាស់ហ្វេសប៊ុកចំនួន៤ ដែលប្រកាសលក់សារធាតុសម្លាប់មេរោគ ដោយខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 April, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមេសា នេះ បានចេញសេចក្តីជូនដំណឹង ដោយហាមឃាត់ឲ្យម្ចាស់គណនីហ្វេសប៊ុកចំនួន៤ ត្រូវបញ្ឈប់ជាបន្ទាន់ពីការផ្សព្វផ្សាយលក់ ម៉ាស់ អាកុល ជែល និងសារធាតុសម្រាប់សម្លាប់មេរោគ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

គណនីហ្វេសប៊ុកទាំង ៤ រួមមាន ៖ ១ ៖ Candy ២ ៖ បញ្ញា ប្រឹក្សាយោបល់បញ្ហាសុខភាព ៣ ៖ ផលិតផល កូរ៉ូណា Corona និងទី៤ ៖ ពិភព Product Online។

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម ៖