សព​ជនបរទេស​ម្នាក់​អណ្តែត​ក្នុង​ប្រឡាយទឹក​សង្ស័យ​ករណី​ឃាតកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2015 ក+ ក-

​ព្រះសីហនុ​៖​សព​​ជនបរទេស​ម្នាក់​ត្រូវ បាន​ប្រជាពលរដ្ឋ​ប្រទះឃើញនៅក្នុង​ប្រឡាយទឹក​នៅរសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ ស្ថិតនៅ​ក្នុងភូមិ​លេខ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​ខេត្ត​ព្រ​សីហនុ​។​

លោក លុយ ហាំង មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​បាន​បញ្ជាក់ថា​អាជ្ញាធរ​មូលដ្ឋាន​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​ការស្លាប់ និង​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​នៅឡើយ​ទេ​។​មន្ត្រីប៉ូលិស​បច្ចេកទេស​នៃ​ស្នងការ​ខេត្ត​ព្រះសីហនុ​កំពុងតែ​ពិនិត្យ​សាកសព​តើ​ស្លាប់​មកពី​មូលហេតុ​អ្វី ?

​សមត្ថកិច្ច​បាន​អះអាងថា សាក្សី​ដែល​បាន​ប្រទះឃើញ​សាកសព​នៅវេលា​ម៉ោង​ប្រហែល​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៥​នេះ​។​ជនរងគ្រោះ ភេទ​ប្រុស អាយុ​ប្រហែល​ពី​២៥​ទៅ​៣០​ឆ្នាំ​មិនទាន់​ដឹងថា ជា​ជនជាតិ​អ្វី​ទេ​។​តែ​ក្រោយពេល​ពិនិត្យ​សាកសព​សមត្ថកិច្ច​សន្និដ្ឋាន​ជាបឋម​អាចជា​អំពើ​ឃាតកម្ម​ព្រោះ​នៅត្រង់ចំនុច​.​ក ជនរងគ្រោះ​មាន​ស្នាម​ប្រឡាក់​ឈាម​៕ ​ដោ​យ៖​អ៊ួ​ង វរិ​ន្ទ​

mknjkk