វៀតណាម​អត់រកឃើញ​អ្នកជំងឺ​កូវីដ១៩ រយៈពេល៣ថ្ងៃជាប់ៗគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 April, 2020 ក+ ក-

វៀតណាម ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០នេះ គឺជាថ្ងៃទី៣ជាប់ៗគ្នាហើយ ដែល​វៀតណាម មិនមានករណីកូវីដ១៩ ពោលគឺនៅមានចំនួន ២៤៥នាក់ដដែល ក្នុងនោះ​មានអ្នកជាសះស្បើយ ៩៥នាក់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Vietnam News។

ជាមួយគ្នានោះ វៀតណាមរំពឹងថា អ្នកជំងឺ​ចំនួន ១៨នាក់បន្ថែមទៀត នឹង​ជាសះស្បើយនៅថ្ងៃអង្គារនេះ។ ក្នុងចំណោមអ្នកជំងឺទាំង២៤៥នាក់ ក្នុងនោះ មាន១៥៣នាក់ ឬ ៦២,៤% ជាជនជាតិវៀតណាម ដែលត្រឡប់មកពីក្រៅប្រទេស ហើយមាន ៦២នាក់​ជាករណីឆ្លងមកពីមន្ទីរពេទ្យ Bach Mai ក្នុងក្រុងហាណូយ៕