ហែ​ជំនូន​ដល់​មុខផ្ទះ ​ត្រូវខាង​កូន ក្រមុំ​បិទទ្វារ​របង​មិន​ឲ្យ​ចូល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2015 ក+ ក-

​ភ្នំពេញ​៖​ពិធី​ភ្ជាប់ពាក្យ​ដែល​ប្រារព្ធ​ឡើង​នៅ​គេហដ្ឋាន​ខាង​ស្រី នា​ព្រឹក​មិញ​នេះ ត្រូវបាន​អាក់ខាន​ភ្លាមៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារ​បងប្អូន​ខាង​កូនក្រមុំ​បាន​ចាក់សោរ​ទ្វាររបង​មិន​ឲ្យ​កូនកំលោះ និង​សាច់ញាតិ​បងប្អូន ចូលធ្វើ​ពិធី​នោះឡើយ​។​

​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ០៦:០០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥​នេះ នៅ​ភូមិគ្រឹះ​ខាង​ស្រី​មួយកន្លែង ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឫទ្ធី ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា បុរស​ម្នាក់​ត្រូវជា​បងប្រុស​របស់​ខាង​ភាគី​កូនក្រមុំ បាន​យក​សោរ​មកចាក់​របង​ទ្វារ មិន​ឲ្យ​ភ្ញៀវ និង​កូនកំលោះ​ចូល​ភ្ជាប់ពាក្យ​ដណ្តឹង​ប្អូនស្រី​របស់ខ្លួន​ទេ ដោយ​អះអាងថា​កូនកំលោះ​ធ្លាប់ មាន​ប្រពន្ធ និង​កូន​ហើយ​មិនទាន់​លែងលះគ្នា​ដាច់ស្រេច​នៅឡើយ ។​

​ប្រភព​បន្តថា កូនកំលោះ​ឈ្មោះ ឡេង ប៊ុនឡុង អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី​។​ចំណែក​កូនក្រមុំ​ឈ្មោះ ចាន់ រ័ត្ន​នា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។​រីឯ​បងប្រុស​កូនក្រមុំ ដែល​ចាក់​របង​ទ្វារ​នោះ ឈ្មោះ ប៉ែន រិទ្ធី អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​នៅ​ក្រសួងការបរទេស​។​

​មន្ត្រី​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ក្រោយពី​កើត​មានកា​រភ្ញាក់ផ្អើល​ ​ភ្ញៀវ​ខាង​ប្រុស និង​ខាង​ស្រី មិនបាន​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ពិធី​ភ្ជាប់ពាក្យ​នោះឡើយ លុះត្រា​តែមាន​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​អន្តរាគមន៍​សម្របសម្រួល​រក​ទីតាំង​ផ្សេង​ដើម្បី​បន្ត​កម្មវិធី​ភ្ជាប់ពាក្យ​នេះ​ឲ្យ​បាន​ប្រព្រឹត្តទៅ​ចប់​ចុង​ចប់​ដើម ៕ ដោយ៖រដ្ឋាcfgvv

njnhnn jnmkhnnbb