ភ្លើង​ឆេះ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រដឹក​ឈើ​គ្រញូង​នៅ​ស្រុក​មេមត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2015 ក+ ក-

​ត្បូងឃ្មុំ​៖ រថយន្ត​ម៉ាក​ហាយ​ឡិន​ឌ័​រ​មួយ គ្រឿង​បាន​ឆ្លង​ចរន្ត​ឆេះ​សន្ធោ​សន្ធៅក្នុង ពេលដែល​កំពុង​ដឹកឈើ​គ្រញូង​សន្លឹក បើកបរ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧ នៅត្រង់ចំណុច​ស្ពាន​ស្អំ ក្នុងភូមិ​៧​មករា ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ កាលពីម្សិលមិញ។​

ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា រថយន្ត​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-4210 ។​ខ​ណះ​រថយន្ត​កំពុង​ឆាបឆេះ​នោះ​លោក ជួន សុខឿន ជា​មេ​វរៈ​លេខ​១​រៀបរយ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្ត​ត្បូងឃ្មុំ ដែល​នៅ​ជិត​នោះ បាន​ឲ្យ​ពលទាហាន ចេញមក​លើក​ជញ្ជូន​ឈើ​គ្រញូង​សន្លឹក​ទាំងនោះ ចូលទៅក្នុង​បន្ទាយ​គេ​អស់ ដោយ​មិន​ឲ្យ​មក​សមត្ថកិច្ច​ជំនាញ​ធ្វើ​កំណត់ហេតុ​ទេ​។​

​ប្រភព​បាន​រាយការណ៍​បន្តថា រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រដឹក​ឈើ​នោះ បាន​បើក​កាត់​តាម​ផ្លូវជាតិ​ខាងលើ លុះ​មកដល់​ត្រង់​ជី​ពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក  គេ​បានឃើញ​ផ្សែងហុយ​តិចៗ ហើយ​មកដល់​មុខ​បន្ទាយ​ទាហាន ផុតពី​ស្ពានបេតុង បាន​បន្តិច​ត្រូវបាន​គេ​ស្រែក​ឆោឡោ​ប្រាប់ ទើប​រថយន្ត​ឈប់​អែប​ខាង​មិនបាន​ប៉ុន្មាន​នាទី​ផង​ភ្លើង​ក៏បាន​ឆាបឆេះ​សន្ធោ សន្ធៅ​តែម្តង​។​នៅពេល​ដឹងថា​មិន​អាចជួយ​ពន្លត់ភ្លើង​បាន អ្នកបើក រថយន្ត ​ក៏បាន​រត់គេចខ្លួន​បាត់​មិន​ឲ្យ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ ៕ដោយ៖បូរ៉ាស៊ី
bhgbbb
bgvfdcc