មកពី​ខេត្ត​ដើរ​ទិញ​ម៉ូតូ​នៅ​ភ្នំពេញ​ត្រូវ​ខ្យល់គ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2015 ក+ ក-

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ខ​ណៈ​ដែល​ក្មួយ​របស់គាត់​បាន​ដាស់​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៥​នៅ​ក្រុមទី​១១​ផ្ទះ​គ្មាន​លេខ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សុខ​។​

​ប្រភពព័ត៌មាន​ពី​ក្មួយៗ​របស់​សព​បុរស​ខាងលើ​បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​មានឈ្មោះ រិ​ន តាប់ អាយុ​៥០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​កណ្តាល ឃុំ​លំ​ពង​ស្រុក​បាទី ខេត្តតាកែវ ។​នៅ​មុនពេល​កើតហេតុ ក្មួយៗ​របស់គាត់​២​នាក់ បានធ្វើ​ដំណើរ​មកពី​ស្រុក​ដើម្បី​រក​ទិញ​ម៉ូតូ លុះ​ទិញ​បាន​ហើយដោយ​សារ​យប់​ងងឹត​ពេក​ពុំ​អាច​ត្រ​ត្រឡប់​ទៅ​ស្រុក​វិញ​បាន ក៏​មក​សំរាក​នៅផ្ទះ​របស់​ក្មួយ​ដែល​នៅ​ចំនុច​ខាងលើ​។ លុះ​ព្រឹក​ឡើង​ក្មួយ​របស់គាត់​បាន​ដាស់​ឲ្យ​ពូ​ត្រឡប់​ទៅ​ស្រុ​វិញ​ទើប​ដឹងថា​ពូ​របស់ខ្លួន​បាន​ស្លាប់​បាត់ទៅហើយ​មិនដឹង​តាំងពី​ពេលណា​មក​ទេ ។​តាម​កា​រស​ន្និ​ដ្ឌា​ន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹងថា សាកសព​បុរស​ខាងលើ​ស្លាប់​ដោយសារ​ខ្យល់គ ព្រោះ​នៅលើ​ខ្លួន​របស់​សាកសព​ពុំមាន​ស្នាក​ស្នាម​អ្វី​នោះទេ​។​

​សព​បុរស​ខាងលើ​ត្រូវបាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​សាម​
mkjnmm