នគរបាល​បញ្ជូន​ឪពុក​ដែល​រំលោភ​កូនស្រី​បង្កើត​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 July, 2015 ក+ ក-

​ខេត្តកំពត៖កម្លាំង​ការិយាល័យ​កណ្តាល​ នគរ​បាល​ព្រហ្មទណ្ឌ​ខេត្ត នៅវេលា ម៉ោង​៩​និង​៣០​នាទី ​ព្រឹក ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៥​ចំណុច​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត បាន​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ឪពុក​ពីបទ​រំលោភ​សេពសន្ថវៈ កូនស្រី​បង្កើត​ខ្លួន​តាម​បណ្តឹង​របស់​នារី​រងគ្រោះ​។​

​មន្ត្រីនគរបាល នៃ​ការិយាល័យ​កណ្តាលព្រហ្មទណ្ឌ​ខេត្ត បាន​ប្រាប់​ឣ្ន​ក​យក​ព័ត៌មាន​ថា ជនសង្ស័យ​ឈ្មោះ​អ៊ុក សំណាង ហៅ​ឪ​អា​ប៉ោក ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ កសិករ ។

រីឯ​ជនរងគ្រោះ​ជា​កូនស្រី​បង្កើត ឈ្មោះ​អ​.​ស​.​ផ អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​កើតហេតុ ខាងលើ​ជាមួយគ្នា​។​មន្ត្រីនគរបាល​ដដែល បន្តថា ជនរងគ្រោះ កាលពី​រសៀល​ថ្ងៃទី​២៨ ខែកក្កដា​ម្សិលមិញ​បាន​ដាច់ចិត្ត​ឡើងមក​ប្តឹង​ពី​ឪពុក​បង្កើត​ខ្លួនឯង ករណី​ចាប់រំលោភ ទៅលើ​ខ្លួន រហូត​សម្រេចបាន​ចំនួន ៣​ដង គឺ​១​លើក​នៅ​ថ្ងៃទី​១៩ ខែកក្កដា លើក​ទី​២​នៅ​ថ្ងៃទី​២២ ខែកក្កដា និង​លើក​ទី​៣​នៅ​ថ្ងៃទី​២៣ ចំណុច​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​១០០​ម៉ែត្រ ក្នុងខណៈ​ជនសង្ស័យ​ជា​ឪពុក​បបួល​កូនស្រី​ជា​ជនរងគ្រោះចេញទៅ​ដាក់​អន្ទាក់​សត្វ​សំពោច​។ ក្នុង​មួយ​លើកៗ​ក្រោយពី​ជនសង្ស័យ​ជា​ឪពុករំលោភ​បានសម្រេច​រួចហើយ គឺ​ជនរងគ្រោះបានមក​ប្រាប់​ម្តាយបង្កើត​ដែល​ត្រូវជា​ប្រពន្ធ​របស់​ជនសង្ស័យ​ផងដែរ​ប៉ុន្តែ​ម្តាយ​ហាក់ដូច​ធ្វើជា​មិនដឹង​មិន​ព្ញុ​ជួយ​នាង​ទេ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​ជន​រងគ្រោះជា​អនីតិជនសម្រេច​ឡើងមក​ប្តឹងនៅ​ទីស្នាក់ការ​អង្គការ លីកាដូ​ខេត្តកំពត​ដោយ​ខ្លួន​ឯង ហើយ​អង្គការ​មួយ​នេះ​ក៏​បញ្ជូនបន្ត​មក​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​បន្តទៀត​។​

តាម​ចម្លើយសារភាពរបស់​ជនសង្ស័យនៅ​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លួនគេ​មិនបាន​ប្រព្រឹត្ត​សកម្មភាព​រំលោភ​ទៅលើ​កូនបង្កើត​ខ្លួនឯង​នោះទេ​គឺ​គ្រាន់តែ​បបួល​កូន​ចេញទៅ​ដាក់​អន្ទាក់​សត្វគ្រាន់​បានជា​គ្នា​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះជា​ឆ្លើយ​ដោះសារ​យ៉ាងណាក៏ដោយ ក៏​កម្លាំង​នគរបាល​ជំនាញ​នៅតែ​បន្ត​នីតិវិធី​បញ្ជូន​សំនុំរឿង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕​ដោយ ៖​អ៊ួ​ង វរិ​ន្ទ​

kmjnh
jnhjjj