សមាជិក​បក្ស​សង្គ្រោះ​ជាតិ ឧ​ត្ត​រ​មាន ជ័យ ៥៦៤​នាក់ ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2015 ក+ ក-

​ឧ​ត្ត​រ​មានជ័យ​៖ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិចំនួន៥៦៤​នាក់នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៥​នេះ បានមក​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា ការទទួល​សមាជិក​ប​ក្ស​ថ្មី​ដែលជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នា​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៥​នេះ ក្រោម​អធិបតីភាព លោក ស ថា​វី ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​អ្នករាយការណ៍​បន្តថា ទាក់ទង​ទៅ​ការ​ចុះចូល​ខាងលើ លោក ហុង សុខ​ហួរ ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០​នៃ​ព្រឺ​ទ្ឋ​សភា បាន​មាន​ប្រសា​ស​ន៏​ប្រាប់​សារ​ព័​ត៌​មាន​នា​រសៀល​ថ្ងៃនេះ​ថា ក្នុងចំណោម​ក្រុម​អ្នកគាំទ្រ​គណបក្ស​ទាំង ៥៦៤​នោះ ភាគច្រើន​លោក​មិន​ធ្លាប់បាន​ស្គាល់​ទេ គឺជា​យុ​ទ្ឋ​សាស្ត្រ​ចាស់​ដដែលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ៕
mkjmnmn