ឃាត់ខ្លួន​បព្វជិត​២​រូប ​ពាក់ព័ន្ធ​រក្សា ទុក​ថ្នាំញៀន និង​សម្ភា​រៈ​ផ្ទុយ​ពី​ធម៌​វិន័យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 August, 2015 ក+ ក-

​ភ្នំពេញ​៖ បព្វជិតដើមកំណើតខ្មែរកម្ពុជា ក្រោម ២​រូប ត្រូវសមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ក្រោយពេល​ប្រតិបត្តិ​ការឆែកឆេរ​ក្នុង​កុដិ​ដែល​បព្វជិតខ្មែរកម្ពុជាក្រោម​ទាំងនោះ​ស្នាក់​ធម៌​ដោយ​រកឃើញ​សារធាតុ​ញៀន​ម្សៅពណ៌​ស និង​សម្ភា​រៈមួយ ចំនួនទៀត​ដែល​ផ្ទុយ​ពី​វិន័យ​ព្រះពុទ្ធសាសនា​ឲ្យ​គោរព​ប្រតិបត្តិ ។

​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៥ នេះ បាន​ចុះ​ឆែកឆេរ​ក្នុង​កុដិ​លេខ​៤ ក្នុង​វត្ត​អង្គ​តា​ម៉ិ​ញ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច និង​ខោ​ទ្រនាប់​មនុស្ស​ស្រី​នៅក្នុង​កុដិ​ដែល​បព្វជិត​ទាំង​២​រូបនោះ​រក្សាទុក ។​

សមត្ថកិច្ច​បានបញ្ជាក់​ថា បព្វជិត​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​២​រូបនេះ​មាន​១​ឈ្មោះ ដាវ ទេ​ព្យ អាយុ ២៨​ឆ្នាំ និង​ឈ្មោះ ជា វណ្ណដា អាយុ ៣០​ឆ្នាំ​។ សមត្ថកិច្ច​បាន​ដកហូត​សម្ភា​រះ​រួមមាន ថ្នាំញៀន​ម្ស៉ៅ​គ្រាប់​ពណ៌​ស ១​កញ្ចប់​តូច កាំបិតផ្គាក់​១ ដាវ​១ ដំបង​១ បៀ​១​ហ៊ូ ឌី​ស​២​បន្ទះ ស្រោមអនាម័យ​១ ទូរស័ព្ទដៃ ៣​គ្រឿង ក្រដាស​កន្ទុយលេខ​២​សន្លឹក ខោ​ទ្រនាប់​មនុស្ស​ប្រុស​២ និង​ខោ​ទ្រនាប់​មនុស្ស​ស្រី​ចំនួន​៣ ។​

​មន្ត្រី​ធម្មការ​ខណ្ឌ​បាន​ឲ្យ​ដឹងថា​បព្វជិត​ទាំង​២​រូបនោះ ព្រមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​សាលា​អនុគុណ​ខណ្ឌ ដើម្បី​មាន​វិធានការ តាមច្បាប់​ព្រះពុទ្ធសាសនា រួច​បញ្ជូន​ខ្លួន​ទៅកាន់​នគ​បាល​ខណ្ឌ កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ។​

​គួរ​ជម្រាប​ថា ប្រតិបត្តិការ​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​បានកត់សម្គាល់​ឃើញ​ពីស​កម្ម​ភាពមិនប្រក្រតី​បព្វជិត​មួយចំនួន​តូច ក្នុង​វត្ត​អង្គ​តា​ម៉ិ​ញ​នេះ​។

ទោះជាយ៉ាងនេះក្តី ក៏មជ្ឈដ្ឋាន​មួយចំនួនបាន​ផ្សារភ្ជាប់​រឿងនេះ​ទៅនឹង​សង្ឃ​មួយអង្គ​ព្រះនាម សឺ​ង ហាយ ជា​សង្ឃ​ដែល​គេ​ឧស្សាហ៍​ឃើញ​ជា​ញឹកញាប់​ក្នុង​ហ្វូង​បាតុកម្ម និង​ថ្មីៗ​នេះ​បាន​ចូលរួម​ទៅពិនិត្យ​ព្រំដែន​ខេត្តស្វាយរៀង​ជាប់​ប្រ​ទេ​ដសវៀតណាម​ផងដែរ​៕​ដោយ៖រដ្ឋា

mkjngg

mkj jhh