ខេត្តរតនគិរីៈ បច្ចុប្បន្នវេជ្ជបណ្ឌិតល្បីៗជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដោយសារមានជំនាញព្យាបាលជម្ងឺ ចំណែកគ្រូមន្តអាគមស្លៀក ស ពាក់ ស តាំងខ្លួនជាតាបស ហើយមានអាជីពស្តោះ ផ្លុំ សមប្រកបក៏អាចក្លាយជាអ្នកមានធូរធាដែរ។
ជាក់ស្តែងតាបសម្នាក់ល្បីខាងទស្សន៍ទាយប្រោះព្រំលើករាសី គាត់បានសាសង់ប្រសាទស្កឹមស្កៃមួយនៅក្នុងអាស្រមរបស់គាត់។ ស្ត្រីម្នាក់ជាជនជាតិដើមភាគតិចកាវ៉ែត ដែលមានឈ្មោះថាព្រះអង្គតូច ហើយធ្លាប់ដើរឆ្លងកាត់ជួរភ្នំក្រឡាពស់ធ្វើជាតាបសអស់រយៈពេលជាច្រើនឆ្នាំកន្លងហើយ បើតាមពត៌មានពីស្ត្រីដែលមានបារមីព្រះអង្គតូចចូលសណ្ឋិតនោះបានឲ្យដឹងថា ឈ្មោះរបស់គាត់គឺព្រះអង្គតូច មានអាយុ៧០ជាងឆ្នាំ ហើយរស់នៅក្នុងអាស្រមនៅភូមិជ្រិ សង្កាត់យក្សឡោម ក្រុងបាលុងខេត្តរតនគិរី បន្ទាប់ពីសម្រាកក្នុងការទស្សន៍ទាយ ស្រោកទឹក លើករាសីដលអ្នកស្រុកដែលមកពឹងពាក់ ថាគាត់មានប្តីម្តងរួចហើយថែមទាំងកូន៣នាក់ ក៏ប៉ុន្តែអកុសលប្តីបានស្លាប់ចោលគាត់អស់រយៈពេល៣០ឆ្នាំហើយ កូនៗពួកគេបានមានគូរស្រករអស់ហើយ គឺគាត់កាន់សិល្បរហូតដល់សព្វថ្ងៃនេះបានជាង៤០ឆ្នាំហើយ ដោយហូបម្ហូបបួស គឺហូបបន្លែសុទ្ធជាមួយបាយ ហើយគាត់បានដឹងជាតិ គាត់បានបញ្ជាក់ថាគាត់កើតជាមនុស្ស៤ជាតិហើយ នេះចាប់ជាតិលើកទី៤ ក្នុងត្រកោលជនជាតិភាគតិចកាវ៉ែត រស់នៅទិសឦសាន្តនេះ។
នៅពេលនេះគាត់បានស្លៀក ស ពាក់ស កាន់សិល្បដប់នឹងមានសមាជិកចូលរួមមកកាន់សិល្បជាង៣០នាក់សុទ្ធតែបងប្អូនជនជាតិដើមភាគតិច មកកាន់សាសនាព្រះពុទ្ធហើយអ្នកដែលចូលរួមទាំងអស់។ ព្រះអង្គតូចហាមទទួលទានម្ហូបណាមានសាច់សត្វគ្រប់ប្រភេទ គឺហូបតែបន្លែសុទ្ធតែម្តង ហាមជេគេ ហាមហូបស្រា ហាមនិយាយដើមគេ កាន់តែអំពីល្អបានហើយ។ ហើយសព្វថ្ងៃនេះព្រះអង្គតូចបានចំណាយលុយកាក់ផ្ទាល់ខ្លួនរបស់គាត់កសាងប្រសាទមួយកន្លែងនៅភូមិឃុំខាងលើ ដាក់ឈ្មោះប្រសាទនោះថា ប្រសាទសៀងរាង ធ្វើអំពីថ្ម និងស៊ីម៉ង់ ដោយមានដើមពោធិ៍នៅចំកណ្តាល នឹងមានរូបចម្លាក់សត្វទាំង១២តាំងនៅជុំវិញ ហើយនៅតួប្រាសាទធ្វើជណ្តើលើអាកាសចំនួន២ទៀតផង ប្រសាទនេះទើបតែកសាងហើយក្នុងខែ៦ ឆ្នាំ២០១៥។
ព្រះអង្គតូចបានបន្តទៀតថា នៅពេលមានមនុស្សមកពឹងពាក់ស្រោចទឹក លើករាសីម្តងៗ គាត់អត់បានប្រកបទ្រឹបទេ តាមតែសន្ធាមនុស្សលោកប៉ុន្មានក៏បាន។
បើតាមពត៌មានពីប្រជាពលរដ្ឋដែលមានផ្ទះរស់នៅក្បែរៗអាស្រមរបស់គាត់នឹងប្រជាពលរដ្ឋដែលមកស្រោកទឹកលើករាសី បានអោយដឹងដូចៗគ្នាថា បើមនុស្សរស់នៅក្នុងលោកនេះកាន់បានដូចជាព្រះអង្គតូច គឺមនុស្សក្នុងលោកីយើងគ្មានចោរលួច ចោរប្លន់ទេ និងប្រើអំពើហឹង្សាកាប់សម្លាប់គ្នាឡើយពិតជាល្អមែន នេះតាមការអង្កេតឃើញពីសំណាក់ប្រជាពឡរដ្ឋមកពីទីជិត ឆ្ងាយ ក្នុងសកម្មភាពល្អសមតែមនុស្សយើងទាំងអស់គ្នាយកគំរូតាមព្រះអង្គតូចទើបល្អ។
ចុងក្រោយនេះព្រះអង្គតូចមិនបានបញ្ជាក់ថា កសាងប្រសាទខាងលើនេះអស់ទឹកប្រាក់ប៉ុន្មានទេ ហើយជីវប្រវត្តិរបស់ព្រះអង្គតូចតាំងពីតូចនៅវ័យកុមាភាពមានឈ្មោះអ្វីពិតប្រាកដដែរ ថាមានបងប្អូនប៉ុន្មាននាក់ ឪពុកម្តាយឈ្មោះអ្វីឡើយ៕ដោយ៖ឡុង សារ៉េត