​បក្សប្រឆាំង​កោះប្រជុំ​បន្ទាន់​ខ​ណៈ​តុលាការ​ចាប់ខ្លួន​សកម្ម​ជន​របស់ខ្លួន​បន្តបន្ទាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2015 ក+ ក-

​ភ្នំពេញ​៖ គណបក្សប្រឆាំង​នៅ​ថ្ងៃ​ល្ងាច​ថ្ងៃ​ពុធ​ទី​៥ សីហា​នេះ បាន​ជួបប្រជុំ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ដើម្បី​ពិភាក្សា​ស្វែងរក​យុទ្ធវិធី​ទប់ទល់​នឹង​ស្ថានការណ៍​នយោបាយ​ដែល​ឡើងក​ម្តៅ​នាពេល​ចុងក្រោយ​នេះ​និង​បន្ទាប់ពី​មានការ​ចាប់ខ្លួន​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់​រយះពេល​២-៣​ថ្ងៃនេះ គឺ​ចំនួន​២​រូប​កំពុង​នៅក្នុង​តុលា ការ ហើយ​បីនាក់​ផ្សេងទៀត​កំពុង​ត្រូវបាន​ចាប់ខ្លួន​។​

អ្នកយកព័ត៌មាន​នយោបាយ​បាន​រាយការណ៍​ថា គណៈអចិន្ត្រៃយ៍​គណ បក្ស​សង្គ្រោះ​ជាតិប្រមាណ​ជាង​១០​រូប បាន​ជួបប្រជុំគ្នា​ជាបន្ទាន់​មួយ​នៅ​ល្ងាច​ថ្ងៃទី​៥ សីហា​នេះ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ដើម្បី​ពិភាក្សា និង​វាយតម្លៃ​អំពី​ស្ថានការណ៍​នយោបាយ​ឡើងក​ម្តៅ​ចុង​ក្រោយនេះ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក អូ ច​ន្ទ័​ឫទ្ធិ បានឱ្យដឹងថា របៀបវារៈ​ទូលាយ​ធំ​មួយ​គឺ​ស្ថានភាព​នយោបាយ​ក្តៅ​ជាមួយនឹង​គណ បក្ស កាន់អំណាច​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​ប្រភព​រាយការណ៍​បន្ត​ថា កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​បន្ទាន់​ក្រោម​អធិបតី ភាព​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ដែលជា​អ្នកដឹកនាំ​ប្រជុំ​នេះ ត្រូវគេ​ដឹងថា​បាន​ធ្វើឡើង​បន្ទាប់ពី​តុលាការក្រុង​ភ្នំពេញ​កំពុង​នាំខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីររូប​ផ្សេងទៀត​មកពី​ខណ្ឌទួល គោក និង​ខណ្ឌ​ឬ​ស្សី​កែវ ក្នុង​រាជធានី​ភ្នំពេញ​។ ទី​១ ឈ្មោះ យន់ លឹម​ហួរ និង​ទី​២ ឈ្មោះ​រឿន ចិ​ត្រា​។ តុលាការ​បាន​ចាប់​សកម្មជន​ទាំងពីរ​រូបនេះ​កាលពី​ល្ងាច​ថ្ងៃទី​៤​សីហា ខណៈដែល​តុលាការ​កំពុង​តាម​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​រូប ផ្សេងទៀត​។

​តាម​ដីការ​ចាប់ខ្លួន​របស់​តុលាការ សកម្មជន​គណបក្សប្រឆាំង​ទាំង​៥​រូប នេះជាប់​ពាក់ព័ន្ធ​នឹង​ការចូលរួម​បាតុកម្ម​ខុសច្បាប់​កាលពី​ឆ្នាំ​២០១៤ ដើម្បី​រំដោះ​ទីលាន​ប្រជាធិបតេយ្យ ៕ដោយ៖បូរ៉ាស៊ី

xdxsd

zaszsa

poiu