នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្រូវ​រថយន្ដ​ដឹក​ដី​កិន​ស្លាប់​នៅ​ស្រុក​សំបូរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2015 ក+ ក-

​ខេត្តក្រចេះ​៖ លោក ថ្លាង គឹម​ឡុង នាយ រង​សង្កាត់រដ្ឋបាល​ព្រៃឈើ​វ​ឌ្ប​នៈ​ត្រូវ​រថយន្ត​ដឹក​ដី​ធុន​ធំ​បុក​ដួល​កិន​ស្លាប់ និង​អ្នករួមដំណើ​រ្នា​ក់ទៀត​បាន​រងរបួស ខ​ណះ​ពួកគាត់​ទាំងពីរ​នាក់​កំពុង​ជិះ​ម៉ូតូ​ទៅ​វាស់វែង​ដីធ្លី​ក្រុមហ៊ុន​កូរ៉េ​មួយកន្លែង​ស្ថិតក្នុង​ស្រុក​សំបូរ កាលពី​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៥​នេះ​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ខេត្តក្រចេះ​បាន​រាយការណ៍​ថា នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ម្នាក់ ត្រូវបាន​រថយន្ត​ដឹក​ដី ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-9265​របស់​ក្រុមហ៊ុន​កូ​រេ​(​ស៊ិន​បាយ​អុ​ប​តិច )​កៀរ​ម៉ូតូ​ដួល​ហើយ​កិន​ស្លាប់​នៅ​កន្លែងកើតហេតុ ក្នុងពេលដែល​គាត់​ចុះទៅ​វាស់វែង​ដី និង​បោះបង្គោល​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ កាលពី​រសៀល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​អា​ចេ​ន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។​

​តាម​កំណត់ហេតុ​របស់​នគរ​បាល​ចរាចរ​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ លោក ថ្លាង គឹម​ឡុង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ដែលមាន​តួនាទី​ជា​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​វ​ឌ្ប​នៈ មាន​ស្រុកកំណើត នៅក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម​។​ចំណែក​បើកបរ​រថយន្ត​បង្ក ឈ្មោះ អ៊ី សុ​ភ័​ក្រ អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត​ក្នុង​ខេត្តព្រៃវែង បាន​រត់​គេចខ្លួនបាត់​ស្រមោល ក្រោយ​កើតហេតុ​។​

​សាក្សី​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នាយរង​សង្កាត់រដ្ឋបាល​ព្រៃ​រូបនេះ ត្រូវបាន​គេ​ឌុប​តាម​ម៉ូតូ ចុះទៅ​វាស់វែង​ដីធ្លី​ជូន​ក្រុមហ៊ុន​កូរ៉េ (​ស៊ីន​បាយ​អូ​តិច​) លុះដល់ ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​របស់​ក្រុមហ៊ុន ម៉ាក់​ហ៊ីយ៉ាន់ដាយ ចំណុះ ១៥​តោន បាន​បើក​កៀរ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​ដោយឡែក​អ្នកបើក​ម៉ូតូឌុប​ជនរងគ្រោះ ឈ្មោះ ឈឹម វាចា អាយុ​២៥​ឆ្នាំ ដែលជា​កម្មករ​ក្រុមហ៊ុន​នេះ បាន​រងរបួស​ធ្ងន់​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ និង វាស់វែង​ហើយ​រថយន្ត​និង​ម៉ូតូ ត្រូវបាន​យកមក​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំបូរ​រង់ចាំ ភាគី​បង្ក ចូលខ្លួន​មក​ដោះស្រាយ​គ្នា តាមច្បាប់​ពេល​ក្រោយ​។​ចំណែក​សាកសព​របស់​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រូបនេះ ត្រូវបាន​សាច់ញាតិ​ក្រុមគ្រួសារ ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ៖ប្រាក់ ណាត

nmnb

cdfcgf