តារា​កំប្លែង​ នាយ​ឆ្អឹង បដិសេធ​ការ ផ្សាយ​របស់​កាសែ​តក​ម្ពុ​ជាថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2015 ក+ ក-

​ខេត្តរតនគិរី  ៖ តារា​កំប្លែង​ដ៏​ល្បីល្បាញ​មួយរូប​នៅ​ប្រទេស​កម្ពុជា​ដែល​គេ​ស្គាល់​ថា​ឈ្មោះនាយ​ឆ្អឹង (​ឈ្មោះ​ក្នុង​សិ​ល្បៈ​)​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​បណ្តាញ​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ខុសពី​ការពិត​ថា លោក​ជា​អ្នករត់​ការ​ឈើ​ខុសច្បាប់​នៅ​ខេត្តរតនគិរី​។

​នាយ​ឆ្អឹង បាន​បញ្ចេញ​ប្រតិកម្ម​បែបនេះ​នៅក្រោយ​ពេលដែល​កាសែត​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ថា លោក​គឺជា​អ្នករត់​ឲ្យ​អ្នករកស៊ី​ខុសច្បាប់​នៅក្នុង​ខេត្តរតនគិរី ខ​ណៈដែល​គេ​ឃើញ​លោក​មាន​វត្ត​មាននៅ​ខេត្តរតនគិរី​ជាង​២​ខែ​មកហើយ ។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា នាយ​ឆ្អឹង នៅ​រសៀល​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៥​នេះ បានមក​បំភ្លឺ​ដល់ទី​ស្នាក់ការរបស់​កាសែត​កម្ពុជា​ថ្មី​ប្រចាំខេត្ត​រតនគិរី ជួប​លោក ប៉ក់ សុខា ដែល​ជាភ្នាក់ងារ​ព័ត៌មាន​របស់​កាសែត​នេះ ដើម្បី​បំភ្លឺ​តប​ទៅនឹង​ការចុះផ្សាយ​ដែល​លោក​បាន​ចាត់ទុកថា​ជា​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់លោក​យ៉ាងធ្ងន់ធ្ងរ ព្រោះ​លោក​មិនបាន​ប្រព្រឹត្តិ​ដូចដែល​កាសែត​បាន​ចុះផ្សាយ​នោះឡើយ​។​

​នាយ​ឆ្អឹង បាន​បំភ្លឺ​ដោយ​សង្កត់ធ្ងន់ថា តាមពិតទៅ​លោក​មិនមែនជា​អ្នករត់​ការ​ឈើ​ទេ គឺ​គ្រាន់តែ​ជា​អ្នក​បើកឡាន​អោយ​មិត្ត​ភ័ក្តិ​ប៉ុណ្ណោះ​។ លោក​បន្តថា ការចុះផ្សាយ​របស់​កាសែត​នោះ​គឺជា​រឿង​មិន​ពិត​នោះទេ ការចុះផ្សាយ​បែបនេះ​ប៉ះពាល់​ដល់​កិត្តិយស​ដល់​លោក​យ៉ាងខ្លាំង​ព្រោះ​លោក​ជា​អ្នកសិល្បៈ​ជាតា​រា​កំប្លែង​នៅ​កម្ពុជា​។

​គួរ​បញ្ជាក់ថា ​កាសែត​កម្ពុ​ជាថ្មី ឆ្នាំ​ទី​១៤ លេខ​៣៨៥២ ចេញផ្សាយ​ថ្ងៃ​សុក្រ ទី​០៧ ខែសីហា ឆ្នាំ​២០១៥ បាន​ចុះផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា “​ចាប់បាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ពេញ​ដោយសារ​ក្រុមអ្នកកាសែត​” នៅក្នុង​អត្ថបទ​នោះ អ្នកនិពន្ធ​បានសរសេរថា​ឈើ​ទាំងនោះ​មាន​អ្នក​រត់ការ​ឈ្មោះ​ម៉ាប់ និង​ឈ្មោះ​នាយ​ឆ្អឹង ជា​តារា​កំប្លែង​ដែល​​រត់ការ​គ្រប់​សមត្ថកិច្ច​ក្នុង​ខេត្តរតនគិរី​។​

​ដោយឡែក​ភ្នាក់ងារ​ព័ត៌មាន​កា​សែ​កម្ពុ​ជាថ្មី​ប្រចាំខេត្ត​រតនគិរី​គឺ​លោក​ប៉ក់ សុខា បាន​ទទួលយក​ការឆ្លើយបំភ្លឺ​របស់​នាយ​ឆ្អឹង ថា និង​បញ្ជូនការ​បំភ្លឺ​នេះទៅ​ចុះផ្សាយ​ឡើងវិញ ប៉ុន្តែ​ដរាបណា​មានការ​ឯកភាព​ពី​លោកនិពន្ធនាយក​​។

​លោក ប៉ក់ សុខា បញ្ជាក់ថា នាយ​ឆ្អឹង បានស្នើ​អោយ​លោក​ដក​ឈ្មោះ​គាត់​ចេញពី​ក្នុង​អត្ថបទ​នោះ​ផងដែរ កាលពី​វេលា​ម៉ោង​៤ និង​៤៦​នាទី​រសៀល មុនពេល​ចេញផ្សាយ​មក​ម្ល៉េះ ប៉ុន្តែ​វា​ហួសពេល​ទៅហើយ​។

​គួរ​រំលឹក​ផងដែរ​ថា ឈើ​មួយ​រថយន្ត​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ទុក​កាលពី​ថ្ងៃទី​០៦​ខែសីហា កន្លងទៅ​ថ្មីៗ​នេះ នៅ​មិនទាន់មាន​ការបញ្ជាក់ច្បាស់ថា​ឈើ​នេះ​ជា​របស់​ឈ្មួញ​មួយណា​នៅឡើយ​ទេ ចំណែក​អ្នកបើកបរ​ក៏​រត់​គេចខ្លួនបាត់​ផងដែរ ហើយ​បើតាម​ការអះអាង​របស់​នាយ​ឆ្លឹ​ង បទល្មើស​ដឹកជញ្ជូន​ឈើ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​ខាង​លើ​នោះ មិន​ពាក់ព័ន្ធ​ជាមួយនិង​រូបលោក​នោះទេ​៕​ ដោយ​៖ឡុង សារ៉េត​

bhgvbhg

bhgbv