ឥណ្ឌូណេស៊ី​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​១,០៤៣​ករណី​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2020 ក+ ក-

​ហ្សា​ការ​តា ៖ ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី បានប្រកាស​ពី​ការរកឃើញ COVID-19​ថ្មី​ចំនួន ១,០៤៣​ករណី​បន្ថែមទៀត ក្នុង​រយៈពេល​២៤ម៉ោង​ ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​កើន​ដល់ ៣៣,០៧៦​នាក់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។

​មន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី លោក Achmad Yurianto ក៏បាន​ឱ្យដឹង​ដែរ​ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 ក៏បាន​កើន​ដល់ ១,៩២៣​នាក់​ផងដែរ ក្រោយ​អ្នកស្លាប់​ថ្មី​៤០​នាក់ ត្រូវបាន​រាយការណ៍​។ លោក​បន្តថា​មកទល់ពេលនេះ មនុស្ស​១១,៤១៤​នាក់ បានជា​សះស្បើយ​ឡើងវិញ ហើយ​មនុស្ស​៤២៩,១៦១​នាក់ បានទទួល​ការធ្វើ​តេស្ដ​រក COVID-19៕