ក្រសួង​វប្បធម៌​កោះហៅម្ចាស់​បទ «​កណ្តៀវ​អូន​ស្រួយ​» ទៅ​ដុសក្អែល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2020 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​នេះ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​បាន​កោះហៅ​កញ្ញា ប​រ៉ា​ម៉ី ម្ចាស់​បទ «​កណ្តៀវ​អូន​ស្រួយ​» មក​ដុសក្អែល​ដោយ​ព្រមាន​ធ្ងន់ៗ ឲ្យ​បញ្ឈប់​ផលិត​បទ​ចម្រៀង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​ប្រពៃណី​ខ្មែរ។ នេះ​បើ​យោងតាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​មន្ត្រី​ក្រសួង​វប្បធម៌។​

​សូមជម្រាបថា ការកោះហៅ​ម្ចាស់​បទ​ខាងលើ​មក​ព្រមាន បន្ទាប់ពី​មហាជន​ខ្មែរ ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង ក្រោយ​ចម្រៀង​មួយ​បទ​នេះ បាន​បញ្ចេញ​កាលពី​ម្សិលមិញ ហើយ មាន​អត្ថន័យ​ប៉ះពាល់​យ៉ាង ខ្លាំង​ដល់​តម្លៃ​នៃ​វប្បធម៌​ខ្មែរ ខណៈដែល​បទ​ចម្រៀង​មួយ​បទ​នេះ​បង្កប់​អត្ថន័យ​វិល​ទៅ​វិល​មក ហើយ​ទៅណា​មិន​ឆ្ងាយ​ពី​រឿង​អាសអាភាស​នោះទេ។​

​តាម​បណ្តាញ​សង្គម​សុទ្ធតែ​បាន​លើកយក​បទ​ចម្រៀង​ដ៏​សែន​អាសអាភាស​មួយ​នេះ មក​រិះគន់​រហូត​មានការ​ទាមទារ​ឲ្យ​ដាក់ពិន័យ​ធ្ងន់ធ្ងរ​ដល់​ម្ចាស់​បទ​អាសអាភាស​នេះ​ថែមទៀត៕