ថ្ងៃនេះ​ចិន​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន​១១​ករណី​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2020 ក+ ក-

​ចិន ៖ គណៈកម្មការ​សុខាភិបាល​ជាតិចិន​ (NHC) ​នៅថ្ងៃនេះបានប្រកាស​រកឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​ចំនួន​១១​នាក់​បន្ថែមទៀត និង​គ្មាន​អ្នកស្លាប់​ថ្មី​ទេ​កាលពី​ថ្ងៃ​ពុធ​។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​គណៈកម្មាការ​ក៏បាន​ចុះបញ្ជី​អ្នកជំងឺ​មិន​បញ្ចេញ​រោគសញ្ញា​ថ្មី​ចំនួន​៤​ករណី​ផងដែរ​ដែល​នាំ​ឲ្យ​អ្នកជំងឺ​មិន​បញ្ចេញ​រោគសញ្ញា​សរុប​១២៩​ករណី​កំពុង​ស្ថិតក្រោម​ការសង្កេត​ពី​ពេទ្យ​។​

​ចំនួន​ករណី​ឆ្លង​សរុប​ដែល​ត្រូវបាន​បញ្ជាក់​នៅលើ​ចិនដីគោក​មាន​ចំនួន ៨៣.០៥៧ នាក់​និង​ចំនួន​អ្នកស្លាប់​គឺ ៤.៦៣៤ ដដែល​។ ​ចំណែក​នៅថ្ងៃនេះ​ដែល​អាជ្ញាធរ​សុខាភិបាល​បាន​និយាយថា ​អ្នកជំងឺ​ចំនួន ៤ នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ពុធ ដែល​បាន​នាំ​ឲ្យ​ចំនួន​ជា​សេះ​ស្បើយ​សរុប​កើន​ដល់ ៧៨.៣៦១ នាក់​៕