ឥណ្ឌូណេស៊ី​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ជិត​១,០០០​នាក់​ទៀត​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2020 ក+ ក-

ហ្សា​ការ​តា ៖ ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី​បានប្រកាស​ពី​ការរកឃើញ COVID-19 រហូតដល់ ៩៧៩​ករណី​ថ្មី​ទៀត ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​កាលពី​ម្សិលមិញ បានធ្វើឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​កើន​ដល់ ៣៥,២៩៥​ករណី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។

​ក្រៅពី​អ្នក​ឆ្លង​មន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី លោក Achmad Yurianto បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ចំនួន ៤១​នាក់​ថ្មី​ទៀត ក៏​ត្រូវបាន​រាយការណ៍​ផងដែរ​នាំ ឱ្យ​អ្នកស្លាប់​ទូទាំងប្រទេស​កើន​ដល់ ២,០០០​នាក់ ខណៈ​អ្នកជា​សះស្បើយ​ហក់​ឡើងដល់ ១២,៦៣៦​នាក់ ក្រោយ​អ្នកជំងឺ ៥០៧​នាក់​ថ្មី​ទៀត​ទើប​ត្រូវបាន​អនុញ្ញាតឱ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​៕