ពលរដ្ឋខ្មែរដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ីនឹងមកដល់កម្ពុជាវិញនៅថ្ងៃស្អែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2020 ក+ ក-

ភ្នំពេញ ៖ តាមការប្រកាសរបស់ក្រសួងការបរទេសបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរចំនួន១៤៣ នាក់ ដែលជាប់គាំងនៅប្រទេសម៉ាឡេស៊ី រយៈពេលជាង១ខែ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នឹងមកដល់កម្ពុជាវិញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា បន្ទាប់ពីបានពិភាក្សាជាបន្តបន្ទាប់ និងសម្របសម្រួលអស់រយៈពេល១ខែកន្លះ រវាងស្ថានទូត និងក្រុមហ៊ុមអាកាសចរណ៍ម៉ាឡេស៊ី ពាក់ព័ន្ធនឹងករជាពលរដ្ឋខ្មែរចំនួន១៤៣នាក់ ដែលខកដំណើរកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានរៀបចំរួចរាល់នូវជើងហោះហើរពាណិជ្ជកម្មមួយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមជើងយន្តហោះ MH762 ដែលនឹងចាកចេញពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង១៦ និង៣០នាទី ហើយនឹងទៅដល់រាជធានី ភ្នំពេញនៅវេលាម៉ោង១៧ និង២៥នាទី ថ្ងៃដដែល។

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេសខាងក្រោម ៖