លោក រៀល ខេ​ម​រិ​ន្ទ្រ រង​បណ្តឹង​កឹ​ប​កេង​ប្រាក់ ចុះ​ពិនិត្យ​ព្រំដែន​ជាង​៥​ម៉ឺន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2015 ក+ ក-

ភ្នំពេញ​៖លោក រៀល ខេ​ម​រិ​ន្ទ្រ តំណាង រាស្ត្រ​មណ្ឌល​ស្វាយរៀង​របស់​បក្សប្រឆាំង កាលពី​ម្សិលមិញ​បាន​ផ្ញើ​លិខិតស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្វែងរក​អ្នកប្ដឹង​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី ដោយ​ចាត់ទុកថា​អ្នកប្តឹង​នោះ​មាន​ចេតនា​ទុច្ចរិត​បង្ខូច​កិត្តិយស​ព្រោះ​លោក​មិនបាន​កេងប្រវ័ញ្ច​ប្រាក់​បេសកកម្ម​រាប់ម៉ឺន​ដុល្លារ​នោះឡើយ​។​

​កាលពី​ចុងខែ​កក្កដា កន្លងមកនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ផ្ញើលិខិត​ចំហ​មួយ​ជូន​លោក រៀល ខេ​ម​រិ​ន្ទ្រ ក្នុង​គោលដៅ​សុំ​ការបំភ្លឺ​ពី​តំណាងរាស្ត្រ​បក្សប្រឆាំង​ចំពោះ​ការចោទប្រកាន់ថា​បាន​កេងប្រវ័ញ្ច​ប្រាក់​ចំនួន​៥​ម៉ឺន​៥​ពាន់ ដុល្លារ ពី​ការរៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្នើ​ឲ្យ​លោក រៀល ខេ​ម​រិ​ន្ទ្រ ធ្វើការ​បំភ្លឺ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​នានា​សម្រាប់​បញ្ជាក់ ដើម្បី​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​វាយតម្លៃ​មុននឹង​សម្រេច​បន្ត​នីតិវិធី​របស់ខ្លួន​។​

​តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង បាន​ច្រានចោល​ការចោទប្រកាន់​ដែលថា លោក​បាន​កេងប្រវ័ញ្ច​ប្រាក់​ចំនួន​៥​ម៉ឺន​៥​ពាន់​ដុល្លារ ពី​ការរៀបចំ​ដំណើរ​ទៅ​មើល​បង្គោល​ព្រំដែនកម្ពុជា​វៀតណាម​។ នៅក្នុង​លិខិត​ផ្ញើជូន​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​ហៅ​ការចោទប្រកាន់​នេះ​ថា គឺជា​ការ​ប្រឌិត ក្នុង​ចេតនា​ទុច្ចរិត​បង្ខូចកេរ្តិ៍​ឈ្មោះ​និង​កិត្តិយស​របស់លោក​។

​តំណាងរាស្ត្រ​បក្សប្រឆាំង លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​គូសបញ្ជាក់ថា លោក​មិន​បានទទួល​ប្រាក់ ឬ​កេងប្រវ័ញ្ច​ប្រាក់​ក្នុង​ចំនួន​រាប់ម៉ឺន​ដុល្លារ ដូច​ការចោទប្រកាន់​នោះទេ​។ ការអះ អាង​របស់លោក រៀល ខេ​ម​រិ​ន្ទ្រ ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ចោទប្រកាន់ថា លោក​បាន​កេងប្រវ័ញ្ច​ប្រាក់​ចំនួន​៥​ម៉ឺន​៥​ពាន់​ដុល្លារ ដើម្បី​រៀបចំ​ដំណើរ​ទៅ​មើល​បង្គោលព្រំ​ដែនកម្ពុជា​វៀតណាម​។ នៅក្នុង​លិខិត​ផ្ញើជូន​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក រៀល ខេ​ម​រិ​ន្ទ្រ បាន​ហៅ​ការចោទប្រកាន់​នេះ​ថា គឺជា​ការ​ប្រឌិត ក្នុង​ចេតនា​ទុច្ចរិត​បង្ខូច កេរ្តិ៍​ឈ្មោះ​និង​កិត្តិយស​របស់លោក​។​

​គួរ​ជម្រាប​ថា ទាក់ទង​នឹង​ការរៀបចំ​ដំណើរ​ទៅពិនិត្យ​មើល​បង្គោល​ព្រំដែន​កម្ពុជា​វៀត ណាម តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ​ពន្យល់ថា លោក​បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​សប្បុរសជន ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក សរុប​ចំនួន​២​ម៉ឺន​៧៥០​ដុល្លារ​។ បើតាម​លោក រៀល ខេ​ម​រិ​ន្ទ្រ ថវិកា​ទាំងអស់នេះ ត្រូវបាន​ចំណាយ​លើ​ការជួល​រថយន្ត ការទិញ​ទង់ជាតិ ទង់សាសនា សម្ភារៈ​ផ្សេងៗ ម្ហូបអាហារ និង​ទឹក​សុទ្ធ​។ ហើយ​រាល់​ការទទួល ការគ្រប់គ្រង និង​ការចាត់ចែង​ថវិកា​ទាំងអស់ គឺ​សុទ្ធ​តែមាន​ក្រុមការងារ​តាម​ផែន​នីមួយៗ ជា​អ្នក ទទួលបន្ទុក និង​ទទួលខុសត្រូវ​ប្រកបដោយ​តម្លាភាព​។នេះ​បើតាម​លោក រៀល ខេ​ម​រិ​ន្ទ្រ​។​

​ក្រៅពី​បដិសេធ​ការចោទប្រកាន់ និង​បំភ្លឺ​ពី​ការប្រើប្រាស់​ប្រាក់ តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង​របស់​បក្សប្រឆាំង​រូបនេះ ក៏បាន​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្វែងរក​អ្នកប្ដឹង ដែលមាន​ចេតនា​មួលបង្កាច់​បង្ខូច​កិត្តិយស​របស់លោក ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ផងដែរ​៕

realll

លោក​រៀល ខេ​ម​រិ​ន្ទ្រ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ