តៃកុង​ស្លាប់​ ​កម្មករ​-​កម្ម​ការិនី​១៣​នាក់របួស​ករណី​រថយន្ត​ដឹក​ដី​បុក​រថយន្ត​ដឹក​កម្មករ​នៅ​​កៀនស្វាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 June, 2020 ក+ ក-

ខេត្ត​កណ្ដាល ៖ រថយន្ត​ដឹក​ដី​បាន​បុក​ជាមួយ​រថយន្ត​ដឹក​កម្មករ កម្មការិនី​ពេញទំហឹង​កាលពី​វេលា​ម៉ោង ១៨ និង២០​នាទី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៨-៤៩ ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិ ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ដឹក​ដី​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ខណៈដែល​កម្មករ កម្មការិនី​១៣​នាក់​រងរបួស​ធ្ងន់​ស្រាល។​

​បើតាមប្រភពព័ត៌មានដែលទទួលបាន បញ្ជាក់ថា ហេតុការណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី​បើ​កលឿន​ជ្រុល​មក​បុក​ចំ​ឡាន​ដឹក​កម្មករ​-​កម្ម​ការ​នី​ដែល​បើក​បញ្ច្រាសទិស​យ៉ាង​ពេញទំហឹង​តែម្ដង បណ្ដាលឱ្យ​ឡាន​ក្រឡាប់ចាក់​កម្មករ​-​កម្ម​ការិនី​ចោល​ពេញ​ថ្នល់ រីឯ​តៃកុង​ឡាន​ដឹក​ដី​វិញ គៀប​ជាប់​នឹង​កាប៊ីន​បណ្ដាល​ឱ្យស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ៕​