ករណីរថយន្ត​ដឹក​ដី​បុក​រថយន្ត​កម្ម​នៅ​ស្រុក​កៀនស្វាយ អ្នកស្លាប់​កើន​ដល់​៣​នាក់ និង​របួស​៥១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 June, 2020 ក+ ក-

ខេត្តកណ្តាល ៖ តាមព័ត៌មានដែលទទួលបានឲ្យដឹងថា មកដល់ពេលនេះ​អ្នកស្លាប់​បាន​កើន​ដល់​៣​នាក់ ខណៈដែល​អ្នករងរបួស​ធ្ងន់​ស្រាល​រហូតដល់​៥១​នាក់​ឯណោះ នៅក្នុង​ករណី​រថយន្ត​ដឹក​ដី​បើក​បុក​រថយន្ត​ដឹក​កម្មករ​កម្មការិនី​២​គ្រឿង​កាលពី​ម្សិលមិញ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៩​ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ លេខ​៤៨-៤៩ ស្ថិតក្នុង​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​គួ​រម្លឹក​ឡើងវិញ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី​១​គ្រឿង បាន​បើក​បុក​រះ​ជាមួយ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​សួន​ឧស្សាហកម្ម​សំរោង​ធំ​២​គ្រឿងក្នុង​ទិសដៅ​ប​ញ្ជ្រា​ស់​គ្នា បណ្តាលអោយ​មនុស្ស​ប្រុស​ស្រី​៣​នាក់​ស្លាប់ និង​៥១​នាក់​ទៀត បាន​រងរបួស​ធ្ងន់​ស្រាល​។ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨ និង​២០​នាទី​យប់ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ លេខ​៤៨-៤៩ ស្ថិតក្នុង​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

​បើ​យោងតាម​ប្រភព​ព័​ត៌​មានបាន​ឲ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត កូរ៉េ​ដឹក​ដី​១​គ្រឿង ទម្ងន់​២​តោន​កន្លះ កន្ទុយ​ពណ៌ស ក្បាល​ព​ណ៌​ខៀវ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ម៉ម សារ៉ាក់ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ក្អែ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​(​អ្នក​លឿង​-​ភ្នំពេញ​) ​ក្នុង​ល្បឿន យ៉ាង​លឿន​។ ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ មិនដឹង​ជាមាន​ឧបសគ្គ​អ្វី​ក៍ បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​កូរ៉េ​ដឹក​កម្មករ​រោងចក្រ​១​គ្រឿង ម៉ាក ហាន់​ដាយ ព៏​ណ ស ពាក់​ស្លាក​លេខ​”​ភ្នំពេញ​”៣D.៥៨៤១ ដែល​កំពុងបើក​បរប​ញ្ជ្រា​ស់ទិស​ដៅ​គ្នា​(​ភ្នំពេញ​-​អ្នក​លឿង​)​បណ្តាលអោយ​ក្រឡាប់​ផ្ងារជើង​នៅ​ចិញ្ចើមថ្នល់។

​ប៉ុន្តែ​ភ្លាមៗ​នោះ​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​ក៍បាន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ​១​គ្រឿង​ទៀត ម៉ាក​តូ​រី​ស ព​ណ៌​លឿង ពាក់​ស្លាក​លេខ​”​ភ្នំពេញ​”២I.៦៤៣៩ ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​ដៅ​គ្នា​ផ្ទុប​ចំ​ពីមុខ គ្នា​ពេញទំហឹង​បង្ក​ឲ្យឈ្មោះ ម៉ម សារ៉ាក់ តៃកុង​រថយន្ត​ដឹក​ដី​គៀប​ជាប់​ដាក់​ខ្យល់​ស្លាប់ នៅក្នុង​កា​របៀន​រថយន្ត​ភ្លាមៗ នឹង​បណ្តាលឲ្យ​កម្មករ​រោងចក្រ​ប្រុស​ស្រី​រួម ទាំង​តៃកុង​រថយន្ត​ទាំង​២​គ្រឿង​ចំនួន​៥៣​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ហៅ​រថយន្ត​សា​ម៉ុ​យ​មណ្ឌល​សុខភាព និង​ឡាន​មន្ទីរពេទ្យបង្អែក​ស្រុក មក​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ។​

​ប៉ុន្តែ​ជា​អកុសល​ពេលទៅដល់​មន្ទីរពេទ្យ​រហូត​មកដល់​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ​មានកម្ម​ការ​នី​២​នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ នៅ​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន​៥១​នាក់​ទៀត​ដែល​កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​ផ្សេងៗ​គ្នា មិនដឹង​វាសនា​របស់​ពួក​ទៅជា​យ៉ាងណា​នោះទេ​។​ហើយ​ចំពោះ​កម្មករ​រោងចក្រ​ទាំង​អ្នកស្លាប់​និង​អ្នករងរបួស​ធ្ងន់​ស្រាល​នោះ នៅ​មិនទាន់បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា ជា​កម្មករ​រោងចក្រ​អគារ​៧ អគារ​៦ ​និង​អគារ​៣ នៃ​សួន​ឧ​ស្សហកម្ម​សំរោង​ធំ ស្ថិតក្នុង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​។

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះដែរ ក៍បាន​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាង​ណែន តាន់តាប់​រាប់​គីឡូ​ដី​នៅលើ​ផ្លូវជាតិ​លេខ​១​ដោយសារ​រថយន្ត​២​គ្រឿង​បុក​រួញ​គៀប​ជាប់​គ្នា​ស្ទើ​តែ​ពេញ​ផ្លូវ​តែម្តង​។​ក្នុង​ហេតុការណ៍​នេះដែរ​គេ​ឃើញ​កម្លាំង​សមត្ថកិច្ច ប៉ូលិស ប៉េអឹម ប្រជា​ការពារ​ភូមិ អាជ្ញាធរ​ភូមិ ឃុំ នឹង​ក្រុមគ្រូពេទ្យ ដែល​ដឹកនាំ​ដោយ លោក អ៊ូ ឈាង អភិបាលស្រុក​កៀនស្វាយ​រួម​ដំណើរ​ជាមួយ​លោក ពៅ គឹម​លី អភិបាលរង​ស្រុក និង​មានការ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​លើកដែក បាន​ចុះ​មកជួយ​អន្តរាគមន៍​ហៅ រថយន្ត​មក​ស្ទូច​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​អោយ​បងប្អូន​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ជាធម្មតា​វិញ​។ ​បន្ទាប់មក​មន្ត្រីនគរបាល​ជំនាញ​ស្រុក​ក៏បាន​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី​៕