សម្តេច​ ហ៊ុន សែន ព្រមាន​ចាត់វិធានការក្តៅ បើមាន​ភាពមិនប្រក្រតីក្នុង​កម្មវិធី​ផ្តល់​ប្រាក់​ជូនពលរដ្ឋក្រីក្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ បាន​ប្រកាស​ដាក់​ចេញបទបញ្ជា​ដល់​អាជ្ញាធរមូលដ្ឋាន​ ពិសេស​ចំពោះ​អ្នក​អនុវត្ត​ផ្ទាល់​នៅតាមឃុំសង្កាត់​ទាំងអស់ ត្រូវ​ផ្តោតការ​យកចិត្តទុកដាក់​បំពេញ​ការងារ​ក្នុង កម្មវិធី​ផ្តល់​ប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ និង​ងាយរងគ្រោះ ឱ្យបាន​ត្រឹមត្រូវ ហើយ​ត្រូវចៀសវាងដាច់ខាត​នូវការ​ឃុំឃិតគ្នា​ ដាក់​បញ្ចូល​សាច់ញាតិ​បងប្អូន​កូនក្មួយ​ខ្លួនឯង ដែលមិនមែន​ជាគ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះពិតប្រាកដ។

សម្តេច​ព្រមាន​ថា សម្តេច​នឹង​ចាត់​វិធានការក្តៅ ហើយនឹង​មិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និង​ឃុំសង្កាត់មួយណា មាន​ករណីមិនប្រក្រតីនេះ កើតមានឡើង។

សម្តេច ហ៊ុន សែន បាន​សរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «កាលពីពេលថ្មីៗកន្លងមកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។ ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ»៕