ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០.៥លាននាក់ ស្លាប់ ៥១ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០,៥៧៤,៣៩៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥១៣,១៤៣នាក់ និងជាសះស្បើយឡើងវិញ ៥,៧៨៣,៩៩៦នាក់។

គេហទំព័រដដែល បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៧២៧,០៦១នាក់ ស្លាប់ចំនួន ១៣០,១០៦នាក់ និងជាសះស្បើយចំនួន ១,១៣៦,៥៧១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៤០៨,៤៨៥នាក់ ស្លាប់ចំនួន ៥៩,៦៥៦នាក់ និងជាសះស្បើយ ៧៩០,០៤០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦៤៧,៨៤៩នាក់ ស្លាប់ ៩,៣២០នាក់ និងជាសះស្បើយ ៤១២,៦៥០នាក់៕