ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មីចំនួន​៥​ករណី ក្នុងនោះ​២​ករណី​នៅ​ប៉េកាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2020 ក+ ក-

ប៉េកាំង ៖ អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ប្រទេស​ចិន​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៥​ករណី​បន្ថែមទៀត កាលពី​ម្សិលមិញ បើ​ប្រៀបធៀប​ទៅនឹង​ពីថ្ងៃ​មុន​គឺមាន​តែ​៣​ករណី​ប៉ុណ្ណោះ។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​គណៈកម្មាធិការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​ទាំងអស់ គឺ​៣​ករណី​ជា​ប្រភេទ​ករណី​នាំចូល និង​២​ករណី​ត្រូវបាន​រាយការណ៍​នៅ​ទីក្រុង​ប៉េកាំង និង​មិនមាន​អ្នកស្លាប់​ថ្មី​ទេ​។​

​ប្រទេស​ចិន​ក៏បាន​រាយការណ៍​អំពី​អ្នកជំងឺ​មិន​បញ្ចេញ​រោគសញ្ញា​ថ្មី​ចំនួន​៤​ករណី​គឺ​ធ្លាក់ចុះ​ពី​២​ថ្ងៃមុន​។ របាយការណ៍​បាន​និយាយថា​គិត​ត្រឹម​ថ្ងៃទី ២ ខែកក្កដា​ប្រទេស​ចិនដីគោក​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​៨៣.៥៤២ ដែល​ត្រូវបាន​បញ្ជាក់​។ ចំនួន​អ្នកស្លាប់​នៅ​ចិន​ដោយសារ​វីរុស​នេះ​មាន​ចំនួន ៤.៦៣៤ នាក់​៕