​រអិល​បាក់​ដី​នៅ​អណ្តូងរ៉ែ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ាសម្លាប់មនុស្ស​​១៦២ នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 July, 2020 ក+ ក-

មី​យ៉ាន់​ម៉ា ៖ អាជ្ញាធរ​បាន​និយាយថា​ ចំនួន​អ្នកស្លាប់​នៅក្នុង​ការ​រអិល​បាក់​ដី​នៅ​អណ្តូងរ៉ែ​ថ្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​កើនឡើង​ដល់​១៦២​នាក់​ហើយ​ខណៈ​មានការ​ព្រួយបារម្ភ​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើនឡើង​ច្រើនជាង​នេះ​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ការងារ​ជួយសង្គ្រោះ និង​ស្វែងរក​អ្នក​បាត់​ខ្លួន​បាន​បន្ត​ពេញ​មួយថ្ងៃ នៅ​កន្លែង​ជីក​រ៉ែ​ក្នុង​តំបន់ Hpakant ក្នុង​រដ្ឋ Kachin ។ ក្រុម​ផ្ដល់​សេវាកម្ម​សង្គ្រោះបាន​និយាយថា រលក​ល្បប់ និង​ថ្ម​ដែល​បាន​បាត់ ត្រូវបាន​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បាន​ហ៊ុំព័ទ្ធ​នៅ​ជុំវិញ​ទីនោះ​។​

​នាយកដ្ឋាន​សេវាកម្ម​អគ្គិភ័យ​របស់​ប្រទេស​នេះ បាន​និយាយ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា គិត​ត្រឹម​ម៉ោង ១៩:១៥​នាទី​ម៉ោង​ក្នុងស្រុក សាកសព​ចំនួន ១៦២​នាក់​ត្រូវបាន​រកឃើញ ហើយ​មនុស្ស ៥៤​នាក់​បាន​ដែល​បាន​រងរបួស​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ មិនមាន​តួលេខ​ណាមួយ​ត្រូវបាន​ផ្តល់​ឲ្យ អំពី​ចំនួន​មនុស្ស​ដែល​កំពុង​បាត់​ខ្លួន​នៅឡើយ​ទេ​។ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បន្ត​ពេញ​មួយថ្ងៃ​ក្នុងពេល​ជួយសង្គ្រោះ​៕