COVID-19 ៖ កូរ៉េ​ខាង​ត្បួ​ង​ត្រឡប់​ទៅរក​ការ​រឹតបន្តឹង​គម្លាត​សង្គម ក្រោយ​ករណី​ឆ្លង​មានការ​កើនឡើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 July, 2020 ក+ ក-

​កូ​រ៉េខាងត្បូង ៖ ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៦៣ ករណី​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ដែល​ភាគច្រើន​ពី​ការឆ្លង​ក្នុង​គ្រួសារ​នៅ​ខាងក្រៅ​ទីក្រុង​សេ​អ៊ូ​ល​ដោយ​បង្ក​ឲ្យ​មានការ​វិលត្រឡប់​ទៅរក​ការ​រឹតបន្តឹង​គម្លាត​សង្គម​នៅក្នុង​ទីក្រុង​មួយ ខណៈដែល​រលក​ទី​ពីរ​នៃ​ជំងឺ​នេះ​បានធ្វើ​ឲ្យ​អាជ្ញាធរ​ព្រួយបារម្ភ។​

​ប្រទេស​កូរ៉េខាងត្បូង​ត្រូវបាន​គេ​កោតសរសើរ​ចំពោះ​ការទប់ស្កាត់​ការ​ផ្ទុះឡើង​លើកដំបូងរ​បស់​ខ្លួន​នៃ​ជំងឺ COVID-19 ប៉ុន្តែ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី ៤ នៅ​អាស៊ី​មួយ​នេះ​បានទទួល​រង​នូវ​ការផ្ទុះ​ឡើងជា​បន្តបន្ទាប់​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ភាគច្រើន​នៅក្នុង​រដ្ឋធានី។​

​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​ពីរ​ខែ​ករណី​ប្រចាំថ្ងៃ​ថ្មី​ពី​ទីក្រុង​ផ្សេងៗ​បាន​កើន​លើស​អ្នក​ដែល​មកពី​តំបន់​ទីក្រុង​សេ​អ៊ូ​ល ។ ភាគ​និរតី​ទីក្រុង Gwangju បាន​កត់ត្រា​ករណី​ឆ្លង​ចំនួន​ជាង ៥០​ករណី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ដែល​ជំរុញ​ឲ្យ​មានការ​ផ្អាក​ប្រតិបត្តិការ​នៅតាម​កន្លែង​សាធារណៈ​ដូចជា បណ្ណាល័យ​សាធារណៈ និង​សារមន្ទីរ​ជាដើម។​

​លោកនាយក​រដ្ឋមន្ត្រី Chung Sye-kyun បាន​ប្រាប់​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា “​ទីក្រុង Gwangju បានធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គោលការណ៍​ណែនាំ​នៃ​គម្លាត​សង្គម​ទៅ​ដំណាក់កាល​ទី ២ ដោយ​កំណត់​ការជួបជុំ​ក្នុងផ្ទះ​ក្រោម ៥០ នាក់ និង​ការជួបជុំ​នៅ​ខាងក្រៅ​ក្រោម ១០០ នាក់​”។ ថ្មីៗ​នេះ​អាជ្ញាធរ​សុខាភិបាល​បាន​ចាត់ថ្នាក់​ច្បាប់​នៃ​គម្លាត​សង្គម​ជា ៣ ដំណាក់កាល​គឺ​ដំណាក់កាល​ទី ១ មាន​សភាព​ខ្លាំងក្លា​បំផុត និង​ដំណាក់កាល​ទី ៣ គឺ​តឹងតែង​បំផុត​ដែល​សាលារៀន និង​អាជីវកម្ម​ត្រូវបាន​គេ​ជំរុញ​ឲ្យ​បិទ។​

​ការកើនឡើង​នាពេល​ថ្មីៗ​នេះ​កំពុងមាន​ការព្រួយបារម្ភ​នៅពេលដែល​ការឆ្លង​ជា​ចង្កោម​ថ្មី​កំពុង​លេចចេញ​នៅលើ​តំបន់​ជាច្រើន​ដែល​ធ្វើ​ឲ្យ​វា​កាន់តែ​ពិបាក​សម្រាប់​ការពិនិត្យ​រោគរាតត្បាត ។ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Kim Gang-lip បាន​ប្រាប់​សន្និសីទកាសែត​ថា ប៉ុន្តែ​ជាមួយនឹង​ករណី​នៅតែ​អាច​គ្រប់គ្រង​បាន​រដ្ឋាភិបាល​ក្នុង​តំបន់​នឹងធ្វើ​ការសម្រេចចិត្ត​ថា​តើ​ត្រូវធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​គោលការណ៍​ណែនាំ​របស់​ពួកគេ​ឬ​យ៉ាងណា។​

​គួរបញ្ជាក់​ផងដែរ​ថា ករណី​ថ្មី​នេះ​បានធ្វើ​ឲ្យ​ប្រទេស​កូរ៉េខាងត្បូង​កើន​ដល់ ១២,៩៦៧ នាក់ និង​មាន​មនុស្ស​ស្លាប់ ២៨២ នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍៕