ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ប្រេ​ស៊ី​ល​កើនឡើង​ដល់​៦៥.៤៨៧ នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 July, 2020 ក+ ក-

​ប្រេ​ស៊ី​ល ៖ ក្រសួងសុខាភិបាល​បាន​និយាយថា​ ចំនួន​អ្នកស្លាប់​ដោយសារ COVID-១៩ នៅ​ប្រទេស​ប្រ​ស៊ី​ល បាន​កើនឡើង​៦៥.៤៨៧ នាក់​កាលពី​ថ្ងៃ​ច័ន្ទ​បន្ទាប់ពី​អ្នកជំងឺ ៦២០ នាក់​បាន​ស្លាប់​នៅក្នុង ២៤ ម៉ោង​ចុងក្រោយ​។​ នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។

​ចំនួន​អ្នក​ឆ្លង​សរុប COVID-១៩ ចាប់តាំងពី​ការផ្ទុះ​បាន​កើន​ឡើងដល់ ១.៦២៣.២៨៤ នាក់​បន្ទាប់ពី​មាន​អ្នក​ឆ្លង​២០.២២៩ ករណី​បន្ថែមទៀត​ក្នុង​រយៈពេល​ដូចគ្នា​។ ក្រសួង​បាន​និយាយថា​ អ្នកជំងឺ​ប្រមាណ ៩២៧,២៩២ នាក់​បានជា​សះស្បើយ​ផងដែរ​។​

​ទីក្រុង​សៅ​ប៉ូ​ឡូ​ដែលមាន​ប្រជាជន​ច្រើនជាងគេ​នៅ​ប្រទេស​នេះ នៅតែ​កន្លែង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​ជំងឺ​រាតត្បាត​មួយ​នេះ​ដែលមាន​អ្នក​ឆ្លង ៣២៣.០៧០ ករណី​និង​មាន​មនុស្ស​ស្លាប់ ១៦.១៣៤ នាក់ ​បន្ទាប់មក​គឺ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​មាន១២១.៨៧៩ ករណី ​និង​ស្លាប់១០.៦៩៨ នាក់​៕