លោក​អ៊ុំ សំអាន ប្រមាថ​អគ្គលេខា ធិការ UN រឿង​រក​ផែន​ទីបោ​ន​របស់​កម្ពុជា​មិនឃើញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2015 ក+ ក-

ភ្នំពេញ​៖ សកម្មភាព​របស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រិះគន់ថា កំពុង​ប្រមាថ​ដល់​លោក បាន គី​មូ​ន អគ្គលេខាធិការ​

អង្គការសហប្រជាជាតិ (UN) ដែល​បានធ្វើ​លិខិត​ឆ្លើយតប​ជាមួយ​នាយក រដ្ឋមន្ត្រី​កម្ពុជា​ថា ក្រុមការងារ​របស់ UN បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​ស្វែង រក​ផែនទី​បោ​ន​ខ្នាត​១/១០០០០០​របស់​កម្ពុជា ក៏ប៉ុន្តែ​នៅ​មិនទាន់​រកឃើញ​នៅឡើយ​។​នេះ​បើតាម​លោកស្រី កុយ ពិសី អនុប្រធាន គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា បាន​និយាយ​នៅ​ព្រឺ​ក​នេះ​។​

លោកស្រី កុយ ពិសី ថ្លែង​ប​បែ​នេះ​ប​ន្ចា​ប់​ពី​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​កាលពី​ព្រឹក​មិញ​ថា លោក​នឹងធ្វើ​ដំណើរ​ទៅកាន់ UN ដោយផ្ទាល់ ដើម្បី​ជជីក​សួរ​អោយបាន​ច្បាស់លាស់​អំពី​មូលហេតុ​ដែល UN រក​មិនឃើញ​ផែន​ទីបោ​ន​របស់​កម្ពុជា​មិនឃើញ ឬ​បាត់​ពេលណា និង​មូលហេតុ​អី ?

​លោកស្រី កុយ ពិសី បន្តទៀតថា ការលើកឡើង​របស់ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​មិន​ទុកចិត្ត​ទៅលើ​អង្គការ សហប្រជាជាតិ​ដែល​នេះ​ជាការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

​គួររំលឹកថា លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៥ បាន​សរសេរ​លិខិត ឆ្លើយតប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ក្រុមការងារ​របស់លោក រក​ផែន​ទីបោ​ន ខ្នាត​១/១០០០០០ របស់​កម្ពុជា​មិនទាន់​ឃើញ​នៅឡើយ ប៉ុន្តែ UN បាន​រកឃើញ​ផែនទី UTM ចំនួន ១៨​ផ្ទាំង ដែល​បានប្រគល់​មក​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥ កន្លងមក​៕​ដោយ​៖​ខេមរា

vgfvccc

​​លោកស្រី កុយ ពិសី និងលោក អ៊ុំ សំអាន