រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងត្រង់ផ្លូវបំបែកជាបួន ម្ខាងខ្ចេចមុខ ម្ខាងក្រឡាបអូសជាច្រេីនម៉ែត្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 July, 2020 ក+ ក-

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្ត២គ្រឿងបុកគ្នាត្រង់ផ្លូវបំបែកជាបួនលា់ដូចរន្ទះខែប្រាំង បណ្តាលឱ្យរថយន្តម្ខាងខ្ចេចផ្នែកខាងមុខទាំងស្រុង រីឯរថយន្តម្ខាងទៀតក្រឡាបអូសជាង២០ម៉ែត្រ តែសំណាងល្អមិនបណ្តាលឱ្យមាននរណាម្នាក់ងបរបួសធ្ងន់ធ្ងរទេ ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ១០០៣កែង១៩៥២ ដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពនៅកន្លែងកេីតហេតុបានឱ្យដឹងថាមុនពេលកេីតហេតុ ប្រភពនៅកន្លែងកេីតហេតុបានឱ្យដឹងថាមុនពេលកេីបេីកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រឺងៗ ក្នុងទិសដៅពីលិចទៅកេីតពេលមកដល់ចំណុចកេីតហេតុត្រង់ផលូវបំបែកជាបួនស្រាប់តែមានឬថយន្តស៊េរីទំនេីបម៉ាកវីហ្គូពណ៍សស្លាកលេខភ្នំពេញ2BE-5458បេីកបរក្នុងទិសដៅពីជេីងទៅត្បូង មកដល់ត្រង់ផលូវបំបែកជាបួន ក៏បានបុកគ្នាពេញទំហឹងបណ្តាលឱ្យឬថយន្រព្រុសខូចខាតផ្នែកខាងមុខស្ទេីរទាំងស្រុង រីឯរថយន្តម៉ាកវីហ្គូ បានក្រឡាបផ្ងារជេីងអូសប្រមាណជាង២០ម៉ែត្រ តែសំណាល្អមិនបណ្តាលឱ្យនរណាម្នាក់រងឬបួសធ្ងន់ក្នុងហេតុការណ៍នេះទេ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចចរាចរណ៍មូលដ្ឋានបានចុះដល់កន្លែងកេីតហេតុភ្លាមៗ និងបានឱ្យភាគគីទាំងសងខាងធ្វេីការចរចាដោះស្រាយគ្នាដោយសន្តិវិធីនៅនឹងកន្លែងកេីតហេតុ។ សូមបញ្ជាក់ថារថយន្តទាំងគ្រឿងបេីកក្នុងល្បឿនលឿនដូចគ្នា៕