លោក អ៊ុំ សំអាន បន្ត​ការ​ញុះញង់​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិលែង​ទុកចិត្ត​លើ​រដ្ឋាភិ បាល​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2015 ក+ ក-

​ភ្នំពេញ​៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្តធ្វើ​សកម្មភាព ញុះញង់​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ​មានការ​ភាន់ច្រឡំ លែង​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ព្រោះ​ផែនទី​ដែល​លោក​អ៊ុំ សំអាន ទើប​រកឃើញ​នោះ​គឺ​រាជរដ្ឋា ភិបាល​បាន​រកឃើញ​តាំងពី​ជាង​១០​ឆ្នាំ​កន្លងមកហើយ​។​

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​ព្រំដែន បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ ក្នុង​សន្និសីទ​មួយ​កាលពី​វេលា​ម៉ោង​១៤:៥៧​នាទី រសៀល​ថ្ងៃនេះ នៅ​ទីស្តីការគណៈរដ្ឋ មន្ត្រី ដែល​សន្និសីទកាសែត​នេះ ធ្វើឡើង​ឆ្លើយតប​ទៅនឹង​សកម្មភាព នឺង​ការចោទប្រកាន់​របស់លោក អ៊ុំ សំអាន ដែល​អះអាង​លើ Facebook របស់លោក​ថា លោក​បាន​រកឃើញ​ផែនទី​បោ​ន របស់​ប្រទេស​កម្ពុជា​ចំនួន ២៦​ផ្ទាំង ទាំង​ផែនទី Digital និង​ផែនទី​ក្រដាស ដែល​សម្តេច​តា បាន​យកទៅ​តម្កល់ទុក​នៅ​បណ្ណាល័យ​សភា​សហរដ្ឋអាមេរិក នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ឆ្នាំ​១៩៦៤​។​

​លោក វ៉ា គឹមហុង បាន​ថ្លែងបន្តថា លោក​មិន​ចង់​ធ្វើ​សន្និសីទ​ទេ តែ​មកដល់ពេលនេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​វាយប្រហារ​យ៉ាងខ្លាំង​ថា លោក​បាន​កុហក់បោកប្រាស់​លើ​បញ្ហា​ផែនទី​នេះ​។តែ​លោក​មិនដែល​បាន​កុហក់មិន ដែល​លាក់លៀម​អី​ទេ​។​

លោក វ៉ា គឹមហុង បាន​ថ្លែង​ទៀតថា លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិកំពុងតែ​ធ្វើ គឺជា​ការ​ញុះញង់​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិលែង​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​ កម្ពុជា​។

​លោក វ៉ា គីម​ហុង បាន​បញ្ជាក់ថា “​ការ​ចោទ​បែប​ញុះញង់​នេះ គ្រោះថ្នាក់​ណាស់ ចំពោះ​ប្រទេសជាតិ​យើង ញុះញង់​ធ្ងន់ធ្ងរ មិនអាច​អត់អោន​អោយ​បានទេ​។ ញុះញង់​ធ្វើ​ប៉ះពាល់​ទំនាក់ទំនង​អន្តរជាតិ ញុះញង់ អោយមាន​អស្ថេរភាព​តាម​បណ្តោយ​ព្រំដែន រំខាន​ដល់​ការបោះបង្គោល​ព្រំដែន​។ គាត់​ចោទថា យើង​ប្រើ​ផែនទី​ក្លែងក្លាយ ផែនទី​ចោរ​”​។​ប៉ុន្តែ​ផែនទី​ដែល​គាត់​អះអាងថា​ទើប​រកឃើញ​នៅ​បណ្ណាល័យ​សភា​សហរដ្ឋអាមេរិក​នោះ គឺ​រដ្ឋាភិបាល​កម្ពុជារ​ក​ឃើញ​ជាង​១០​ឆ្នាំ​កន្លងមកហើយ​៕ដោយ៖ខេមរា

ujuuu