លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំចុះបញ្ជីប្លង់ធ្វើបណ្ណកម្មសិទ្ធិ និងដាំដុះអាស្រ័យ ផល នៅ ក្នុង ស្រុក ជេីងព្រៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការស្នើសុំចុះបញ្ជីប្លង់ធ្វើបណ្ណកម្មសិទ្ធិ និងដាំដុះអាស្រ័យផលលេីដី ទំហំ ៧១,៨១២ ម៉ែត្រការ៉េ នៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ តាមការស្នើសុំរបស់ម្ចាស់សំណើ។

ក្រោយកិច្ចប្រជុំពិភាក្សា លោក ប្រធានគណកម្មការ លោក ក៏បានសម្រេចបង្វែសំណើខាងលើជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធ្វើការពិនិត្យ សម្រេច ព្រោះថា ដីនៅក្នុងតំបន់អភិរក្ស រមណីយដ្ឋានភ្នំជើងព្រៃ កន្លងមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គួរបញ្ជាក់ផងដែរថា ភ្នំជើងព្រៃដែលមានប្រវត្តិជាយូរលង់ណាស់មកហើយនោះឥឡូវនេះបានក្លាយ ទៅជារមណីយដ្ឋានមួយដ៏សែនមនោរម្យសម្រាប់បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរ។ អាស្រ័យ ដោយលក្ខណៈភូមិសាស្រ្តអំណោយផលភ្នំជើងព្រៃ ស្ថិតនៅចម្ងាយប្រមាណតែ២គ.មប៉ុណ្ណោះ ពីផ្លូវ ជាតិលេខ៦ និង៥៦គ.ម ពីក្រុងកំពង់ចាម ស្ថិតនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ។ នៅទីនោះមានសក្តានុពលទេសចរណ៍សំខាន់ដែលទាក់ទងនឹងរឿងព្រេងបុរាណខ្មែរ។ ដោយភ្ញៀវទេសចរអាចទស្សនាប្រាសាទបុរាណ និងទេសភាពបែបធម្មជាតិពិលើកំពូលភ្នំ៕ ដោយ ៖ ប៉ែន សុផល