លោក សុខ ទូច ៖ អ្នក​ផ្ញើ​សារ​គំរាម​សម្លាប់​លោក​ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 August, 2015 ក+ ក-

​ភ្នំពេញ​៖ លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា នា​ព្រឺ​ក​អាទិត្យ​នេះ​បាន​អះអាងថា អ្នក​ដែល​ផ្ញើ​សារ​តាម Facebook គំរាម​សម្លាប់​លោក​ទាក់ទង​រឿង​ព្រំដែន​នោះ គឺជា​មនុស្ស​នៅក្នុង​ប្រទេស ហើយ​លោក​មិន​ប្តឹង​ទេ ទុក​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ​ជូន​រូបលោក​។

​លោក សុខ ទូច បាន​បញ្ជាក់ថា គេ​បាន​ផ្ញើ​សារ​គំរាម​ខ្ញុំ និង​តាម​សម្លាប់​ខ្ញុំ​, គេ​មានបំណង​បំបិទមាត់​ខ្ញុំ , ខ្ញុំ​មិន​ខ្លាច​ទេ​មនុស្ស​ប្រភេទ​នេះ​, ខ្ញុំ​ធ្វើដំណើរ​ទៅមុខ​សម្រាប់​ជាតិ របស់​យើងទាំងអស់គ្នា និង​ប្រវត្តិសាស្ត្រ​គ្មាន​អ្វីដែល​ត្រូវ​ខ្លាច​, ខ្ញុំ​មិន​ប្តឹង​ទេ ទុក​ឲ្យ​សមត្ថកិច្ច​ជា​អ្នកដោះស្រាយ ប្រសិនបើ​ខ្ញុំ​ប្តឹង​វា វា​ថា​ខ្ញុំ​ខ្លា​ចវា​។​

​លោក សុខ ទូច អះអាងថា អ្នក​ដែល​ផ្ញើ​ឲ្យ​មក​ខ្ញុំ​នេះ​វា​ឧបករណ៍​(​ស៊ីឈ្នួល​)​របស់គេ​ទេ សំខាន់​អ្នក​នៅ​ពីក្រោយ​ខ្នង​, គឺ​អ្នក​នៅក្នុង​ប្រទេស​មិនមែន​ក្រៅ​ទេ​។​

​នៅលើ Facebook របស់លោក សុខ ទូច នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ លោក​បាន​សរេស​រថា ជនរួមជាតិ​ជាទីគោរព​និង​ជាទី​រាប់អាន​ខ្ញុំ និង​ធ្វើដំណើរ​ទៅ មុខ​សម្រាប់​ជាតិ​របស់​យើងទាំងអស់គ្នា និង​ប្រវត្តិសាស្ត្រ​គ្មាន​អ្វីដែល​ខ្ញុំ​ត្រូវ​ខ្លាច​មនុស្ស​ប្រភេទ​នេះ​ទេ មិនបាច់​មក​គំរាម​មកលើ​រូបខ្ញុំ​ព្រោះ​មាន​ប្រជាជន​ច្រើនណាស់​ធ្វើជា​សាក្សី​។​

​ជន​មិន​ស្គាល់មុខ​បាន​គំរាម​បាញ់សម្លាប់ លោក សុខ ទូច តាមរយៈ​ជា​សារ​តាម Facebook មាន​រូបភាព​កាំភ្លើង និង​សរសេរ​អក្សរ​ថា ទុក្ខ​បាញ់​ក្បាល សុខ ទូច អាច​បណ្ឌិត​ខួរ​ឆ្កែ អា​បណ្ឌិត​កែប្រែ​ប្រវត្តិសាស្ត្រ អា​បណ្ឌិត​លក់​ខួរ​ឲ្យ​យួន​។​

លោក សុខ ទូច បាន​បញ្ជាក់ថា ការ​គំរាម​សម្លាប់​នេះ​តាម​ខ្លឹមសារ​គឺ​ទាក់ទង​ទៅនឹង​បញ្ហា​ព្រំដែន និង​បញ្ហា​ផែនទី ដែល​លោក​ធ្វើ​សកម្មភាព​កន្លងមកនេះ​។​លោក​បន្តថា លោក​មិន​បានធ្វើ​អ្វី​ខុស​នោះទេ លោក​គ្រាន់ តែ​ធ្វើ​ទៅតាម​ប្រវត្តិសាស្ត្រ​តែប៉ុណ្ណោះ​៕
ppppmnjhnnn