ឧទ្ធរណ៍​នឹង​បើកសវនាការ​បណ្តឹងទាស់​របស់លោក ហុង សុខ​ហួរ នៅ​ថ្ងៃទី​២ កញ្ញា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 August, 2015 ក+ ក-

​ភ្នំពេញ​៖ សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃទី​២ ខែ កញ្ញា ឆ្នាំ​២០១៥ នា​ដើម​សប្តាហ៍​ក្រោយនេះ លើ​បណ្តឹងឧទ្ធរណ៍​ទាក់ទង​នឹង​ដីកា​សម្រេច​ឃុំខ្លួន លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី ដែល​ធ្វើឡើង​ដោយ សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សមាជិក​ព្រឹទ្ធសភា ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​គ​របាល​ក្រសួង មហាផ្ទៃ​ចាប់ខ្លួន​ចេញពីផ្ទះ​សមាជិក​រដ្ឋសភា​បក្ស​ជំទាស់​មួយរូប នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បញ្ជូន​ភ្លាមៗ​ទៅ កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំង​នៅមាន​អភ័យឯកសិទ្ធិ ជា​សមាជិក​ព្រឹទ្ធសភា កាលពី​វេលា​ម៉ោង​០៦:១៥​ព្រឹក ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​ការ​ក្លែង​ឯកសារ​សន្ធិសញ្ញា​កម្ពុ​ជា វៀតណាម​នៅ​ឆ្នាំ​១៩៧៩​។​

​មេធាវី​ការពារ​គឺ​លោក ជូ​ង ជូ​ងី បាន​ប្រាប់​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ការចោទ ប្រកាន់ការចាប់ខ្លួន និង​ការឃុំខ្លួន​កូនក្តី​លោក​ឈ្មោះ ហុង សុខ​ហួរ លោ​ក ថា​ធ្វើឡើង​ខុស​នីតិវិធី ជា​កត្តា​ជំរុញ​ឲ្យ​លោក​សម្រេច​ប្តឹង​ប្រឆាំង​ទៅនឹង​ដីកា​សម្រេច​របស់​សាលាដំបូង​នេះ ហើយ​លោក​សង្ឃឹមថា កូនក្តី​លោក​នឹងមាន​សេរីភាព​វិញ បើ​ចៅ​ក្រុម​សាលាឧទ្ធរណ៍​កាត់ក្តី​សំនុំ​រឿងនេះ ឈរ លើ​គោលការណ៍​អ​ព្យា​ក្រឹត្យ និង​ឯករាជ្យ​។

​ភរិយា​លោក ហុង សុខ​ហួរ គឺ​លោកស្រី គុណ លំអង បាន​អំពាវនាវ​ឲ្យ​តុលាការ​កាត់ក្តី​ប្រកបដោយ​យុត្តិធម៌ មិនត្រូវ​រង​សម្ពាធ​នយោបាយ ដើម្បី​លុបបំបាត់​និ​ទ​ណ្ធ​ភាព​នៅ​កម្ពុជា​។​

​លោកស្រី​បន្តថា ស្វាមី​របស់គាត់​មិនបាន​ប្រព្រឹត្ត​កំហុស ដូច​ការចោទ ប្រកាន់​ឡើយ ដែល​លោកស្រី​យល់ថា លោក ហុង សុខ​ហួរ គ្រាន់តែ​សម្តែង​មតិ​ក្នុងនាម​ជា​សមាជិក​ព្រឹទ្ធសភាដើម្បី​ប្រយោជន៍​ជាតិ​ប៉ុណ្ណោះ​។​

​សូម​រំលឹកថា សមាជិក​ព្រឹទ្ធសភា ហុង សុខ​ហួរ ត្រូវបាន​សាលាដំបូង​រាជ ធានី​ភ្នំពេញ ចោទប្រកាន់​ចំនួន​៣​បទល្មើស​គឺ ការ​ក្លែង​ឯកសារ​សាធា រណៈ ការប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និងញុះញង់​ឲ្យ​មាន​បទល្មើស​។​តាម​បទ​ចោទ​នេះ​លោក ហុង សុខ​ហួរ អាច​ប្រឈម​នឹង​ការជាប់​ពន្ធនា គារ​ពី​៥​ទៅ​១០​ឆ្នាំ​៕ដោយ៖ខេមរា

nbnbnb