ការស្ទង់មតិ ៖ ពលរដ្ឋ​អាមេរិក​ជាង​៦០​ភាគរយ​ទុកចិត្ត​លោក Fauci ជាង Trump លើ​ព័ត៌មាន COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 July, 2020 ក+ ក-

​វ៉ាស៊ីនតោន ៖ ការស្ទង់មតិ​ថ្មី​មួយ​បាន​បង្ហាញថា ប្រជាជន​អាមេរិក​ជាង​៦០​ភាគរយ​ជឿទុកចិត្ត​លោក Anthony Fauci ជាជាង​ប្រធានាធិបតី​លោក Donald Trump ទាក់ទិន​នឹង​ការដោះស្រាយ​វិបត្តិ COVID-19​។​ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​ការស្ទង់មតិ​ពី​សកល​វិទ្យាល័យ Quinnipiac បានបង្ហាញ​ឲ្យ​ឃើញថា ពលរដ្ឋ​អាមេរិក ៦៧% មិន​ទុកចិត្ត​ព័ត៌មាន​អំពី COVID-19 ដែល​ត្រូវបាន​ប្រកាស​ដោយ​លោក Trump នោះឡើយ ហើយ​មានតែ ៣០%​ប៉ុណ្ណោះ​ដែល​ជឿជាក់​ប្រធានាធិបតី​របស់ខ្លួន​។​

​ការស្ទង់មតិ​នេះ ត្រូវបាន​គេ​មើលឃើញថា បាន​កើតមានឡើង​ចំពេល​ដែល​សេត​វិមាន កំពុង​ព្យាយាម​រារាំង​លោក Fauci មិន​ឲ្យ​កាន់តែ​តួនាទី​នេះ​តទៅទៀត ព្រោះតែ​លោក​តែងមាន​គំនិត មិន​ស្របគ្នា​ជាមួយ​លោក​ប្រធានាធិបតី ត្រាំ និង​មន្ត្រី​សេត​វិមាន​មួយចំនួនទៀត​៕