អាមេរិក​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៧៧.០០០​នាក់​ក្នុង​១​ថ្ងៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 July, 2020 ក+ ក-

​អាមេរិក ​៖ សហរដ្ឋអាមេរិក​បាន​បំបែក​តំណ​ត់​ត្រា ប្រចាំថ្ងៃ​របស់ខ្លួន​សម្រាប់​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 មាន​ជាង ៧៧.០០០ ករណី និង​ចំនួន​អ្នក​ឆ​ស្លាប់​បាន​កើនឡើង​ជិត ១.០០០ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង។ ​នេះ​បើ​យោងតាម​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters​។​

​ជាង​ពាក់កណ្ដាល​នៃ​រដ្ឋ​ទាំង ៥០ មាន​រដ្ឋ​ចំនួន ៣០ បាន​រាយការណ៍​អំពី​ករណី​ឆ្លង​កើនឡើង ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​នៅក្នុង​ខែ​នេះ​។ ការឆ្លង​កំពុង​ហក់​ឡើង​នៅ​ស្ទើរតែ​គ្រប់​រដ្ឋ​ទាំងអស់ ដោយ​ផ្អែកលើ​ការវិភាគ​របស់​សារព័ត៌មាន Reuters អំពី​ករណី​ឆ្លង​កាលពី​រយៈពេល​ពីរ​សប្ដាហ៍​កន្លងមកនេះ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ពីរ​សប្ដាហ៍​ដំបូង​។​

​រដ្ឋ​ហ្វ្ល​រី​ដា​បាន​រាយការណ៍​អំពី​ការកើនឡើង ចំនួន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ជាង ១៥.០០០​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​កាលពី​ថ្ងៃអាទិត្យ ខណៈដែល​រដ្ឋបាល​លោក Trump បាន​បន្ត​ជំរុញ​ឲ្យ​សាលារៀន​បើក​ឡើងវិញ​៕