ក្រសួងសុខាភិបាលរកឃើញអ្នកជំងឺកូវីដ១៩ចំនួន៥នាក់ថ្មីទៀត ជាករណីនាំចូលពីអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 July, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០៥នាក់ លើជនជាតិខ្មែរ៣នាក់ និងជនជាតិអាមេរិកចំនួន២នាក់ ដែលសុទ្ធសឹងជាករណីនាំចូលពីអាមេរិក។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន០៥នាក់ រួមមានបុរសជនជាតិខ្មែរចំនួន០២នាក់, ស្ត្រីជនជាតិខ្មែរ០១នាក់ និងបុរសជនជាតិអាមេរិកចំនួន០២នាក់៕