ភ្នំពេញ៖ កូនស្រីបង្កើតរបស់លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស គឺតារាសម្ដែងវ័យក្មេងកញ្ញា ភិន សុដាលីស នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥នេះ បានបង្ហាញមុខតាមរយៈវិដេអូឃ្លីបជិត១៥នាទី ដោយបានរៀបរាប់ទាំងលាយឡំអួលដើម.ក បកស្រាយរឿងរ៉ាវគ្រប់ យ៉ាងពាក់ព័ន្ធរឿងជីវិតស្នេហាជាមួយតារាសម្តែងលោក ប៉ែន តុលា ដោយធ្វើតាមការសម្រេចចិត្តរបស់ឪពុកគ្រប់យ៉ាង ទាំងការភ្ជាប់ពាក្យ ការផ្តាច់ពាក្យ និងចង់ផ្សារភ្ជាប់ឡើងវិញជាដើម….។
គួររំលឹកថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ បានផ្ចុះជម្លោះរហូតមានជាអំពើហិង្សាលើតារាសម្ដែងល្បីឈ្មោះ ប៉ែន ចំរ៉ុង លជាមួយលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស នៅពេលដែលតារារូបនេះបានលួចលាក់ទាក់ទងកូនស្រីរបស់លោកចាងហ្វាង និងបានប្រើសម្ដីមិនសម រម្យដាក់លោក ដែលព័ត៌មាននេះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាង ខ្លាំង ទាំងអ្នកសិល្បៈក៏ដូចជាប្រជាជនទូទៅ ។
ថ្ងៃនេះកញ្ញា ភិន សុដាលីស បានចេញមុខបកស្រាយរឿងរ៉ាវទាំងអស់ ដើម្បីឲ្យសាធារណជនបានឲ្យដឹងច្បាស់ថា តើរឿងជីវិតស្នេហារបស់ សុដាលីស យ៉ាងណានោះ សូមអញ្ជើញទស្សនាវីដេអូឃ្លីខាងក្រោមនេះទាំង អស់គ្នា ៖