ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៨.៦លាននាក់ ស្លាប់ជាង៧០ម៉ឺននាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2020 ក+ ក-

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨,៦៨៣,០៣៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧០៣,១៣០នាក់ និងជាសះស្បើយឡើងវិញ ១១,៩០២,៩៣៣នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៩១៧,៩៩១នាក់ ស្លាប់ចំនួន ១៦០,២៧១នាក់ និងជាសះស្បើយចំនួន ២,៤៨១,០៦៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៨០៨,០៧៦នាក់ ស្លាប់ចំនួន ៩៦,០៩៦នាក់ និងជាសះស្បើយ ១,៩៧០,៧៦៧នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៩០៦,៦១៣នាក់ ស្លាប់ ៣៩,៨២០នាក់ និងជាសះស្បើយ ១,២៨១,៦៦០នាក់៕