រកឃើញហើយករណីបាញ់ស្លាប់ស្ត្រីខ្មែរម្នាក់នៅក្រុងបាងកក គឺជម្លោះក្នុងវង់ល្បែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2020 ក+ ក-

ភ្នំពេញ ៖ ករណីបាក់សម្លាប់គ្នាក្នុងវ់ល្បែងកណ្តាលទីក្រុងបាងកក ដែលក្នុងនោះមានទាំងស្ត្រីខ្មែរម្នាក់ស្លាប់ផងនោះ ត្រូវបានប៉ូលិសរកឃើញការពិតហើយ គឺដោយសារចាញ់ល្បែង និងឈ្លោះទាស់ទែងគ្នា។

យោងតាមសេចក្តីរាយការណ៍របស់ប៉ូលិស ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០យប់ ថ្ងៃច័ន្ទ នៅអគារលេងល្បែងស៊ីសងមួយ កណ្តាលទីក្រុងបាងកក ដោយខ្មាន់កាំភ្លើង ជាអ្នកញៀនល្បែង និងចាញ់ល្បែង ក្រោយមកក៏បានទាស់សម្តីជាមួយ អ្នកលេងល្បែងជាមួយគ្នាម្នាក់ ដែលត្រូវគេអះអាងជាប៉ូលិស ទើបបណ្តាលឲ្យមានការបាញ់សម្លាប់រង្គាលកើតឡើងតែម្តង៕