ថ្ងៃនេះ ​ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ​ចំនួន​៣៧ ករណី​បន្ថែមទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 August, 2020 ក+ ក-

​ចិន ៖ គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ប្រទេស​ចិនដីគោក​បាន​ចុះបញ្ជី​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៣៧ ករណី​បន្ថែមទៀត​កាលពី​ថ្ងៃ​ពុធ ដោយ​ក្នុងនោះ​ចំនួន​៧ ករណី​ជា​ប្រភេទ​ករណី​នាំចូល និង៣០ករណី​ទៀត​ជា​ករណី​ឆ្លង​ក្នុងស្រុក​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន CGTN​។​

​ក្នុងចំណោម​ករណី​ឆ្លង​ក្នុង​ស្រុង​ទាំងអស់​ខាងលើ​គឺ ២៧​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​តំបន់​ស្វយ័ត Xinjiang Uygur និង ៣ ករណី​ទៀត​នៅ​ខេត្ត Liaoning​។ មិនមាន​អ្នកស្លាប់​ទាក់ទង​នឹង​ជំងឺ​នេះ​ត្រូវបាន​ចុះបញ្ជី​នៅ​ថ្ងៃ​ពុធ​នេះ​ទេ ខណៈ​អ្នកជំងឺ ១០ នាក់​ត្រូវបាន​ចេញពី​មន្ទីរពេទ្យ​ដែល​ធ្វើ​ឲ្យ​ចំនួន អ្នកជំងឺ​ជាសះស្បើយ​សរុប​៧៩.០៥៧ នាក់​។​

​របាយការណ៍​បាន​និយាយថា​ ករណី​ឆ្លង​សរុប​ចំនួន ៨៤.៥២៨ ករណី​ត្រូវបាន​គេ​រាយការណ៍​នៅលើ​ចិនដីគោក​ចាប់តាំងពី​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​និង​មាន​មនុស្ស​ស្លាប់ ៤.៦៣៤ នាក់​៕