បក្សប្រឆាំង​៖​សម្ព័ន្ធ​ឃោសនា​ថ្មី​របស់ CPP មិនអាច​ជួយ​បក្ស​ឲ្យ​ឈ្នះឆ្នោត​បានទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2015 ក+ ក-

​ភ្នំពេញ​៖​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជាបាន សម្រេច​បង្កើត​គណៈ​កម្ម​កា​រស​ម្ព័​ន្ទ​ឃោសនា​ដើម្បី​ប្រមូល​ព័ត៌មាន​ទាក់ ទង​ស្ថានភាព​នយោបាយ​នៅក្នុង​គណបក្សក្នុងចំណោម​មហាជន ប្រយោជន៍​ក្នុងការ​ពង្រឹង​ឥទ្ធិពល​របស់​បក្ស ប៉ុន្តែ​បក្សប្រឆាំង​បាន​វាយ តម្លៃថា​មិនអាច​ទៅរួច​ទេ​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​លើកឡើង ថា គណៈកម្មការ​ឃោសនា​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) នឹង​មិនអាច​ទាក់ទាញ​ប្រជាប្រិយភាព​ទេ ដោយសារតែ​គណបក្សកាន់ អំណាច​មិនអាច​ដោះស្រាយ​បញ្ហា​ពុករលួយ បញ្ហា​បាត់បង់​ដីធ្លី រំលោភ​សិទ្ធមនុស្ស បញ្ហា​កាប់ បំផ្លាញ​ព្រៃឈើ និង​ការផ្តល់​សេវាសាធារណៈ​មិនល្អ​ដល់​ប្រជាពលរដ្ឋ ដែល​បញ្ហា​ទាំងនេះ​បានធ្វើ​ឲ្យ​បាត់បង់​ការគាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ។​

​លោក សុវណ្ណ បន្តថា គណៈកម្មការ​នេះ​នឹងមិន​អាចជួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ឈ្នះ​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ​២០១៧ និង​២០១៨ បាន លុះត្រាតែ គណបក្ស​កាន់​នេះ​អាច​ដោះស្រាយ​បញ្ហា​ពុករលួយ អសន្តិ សុខ​ដីធ្លី ការកាប់បំផ្លាញ​ព្រៃឈើ និង​សេវាសាធារណៈ​ទន់ខ្សោយ​ឲ្យ​បានល្អ​ប្រសើរ​។ លោក​បាន​បន្ថែមថា បញ្ហា​ទាំងនេះ​ជា​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន ពួកគេ​នឹង​ទទួលបាន​ការគាំទ្រ ។​កត្តា​ដែល​ពួកគេ​មិនអាច​ធ្វើបាន​ពីមុនៗ​មក ដោយសារ​តែមាន​អំពើពុករលួយ ។​

​សូមបញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​សេចក្តីសម្រេច​មួយ ចុះ​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹងថា គណកម្មការ​ធិ​កណ្តាល​បានសម្រេច​បង្កើត គណៈកម្មការ​ស​ម្ព័​ន្ទ​ឃោសនា​ដើម្បី​ប្រមូល​ព័ត៌មាន​ទាក់ទង​ស្ថានភាព​នយោបាយ​នៅក្នុង​គណបក្ស ក្នុងចំណោម​មហាជន និង​ពី​ប្រភព​ផ្សេងៗ​ទៀត ហើយ​ធ្វើ​យុទ្ធនាការ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​។​

ទោះជា​យ៉ាងនេះ​ក្តី ក៏​គេ​នៅតែ​មើលឃើញថា ជាង​៣០​ឆ្នាំ​កន្លង​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រក្សាបាន​នូវ​តំណែង​ខ្ពស់បំផុត​ក្នុងការ​ដឹកនាំ​ប្រទេស​ក្នុងចំណោម​បក្ស​ជាច្រើន​ទៀត​ដែល​ឈរឈ្មោះ​ឲ្យ​គេ​បោះ ឆ្នោត​៕​ដោយ​៖​ខេមរា​

bhghbvv