ចាប់​យុវជន​ដែល​បង្ហោះ​សារ​គំរាម​សម្លាប់បណ្ឌិត សុខ ទូច នៅ​ច្រកទ្វា​រ ប៉ោយប៉ែត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2015 ក+ ក-

ភ្នំពេញ​៖ យុវជន​មួយរូប​ដែលជា​មុខសញ្ញា​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច តាម​សារ​ក្នុង​Facebook ត្រូវ​កម្លាំង​នគរបាល​នៅ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​នៅ​ចំណុច​ព្រំដែន​ប៉ោយប៉ែត បន្ទាប់​យុវជន​រូបនេះ បាន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​វិញ កាលពី​វេលា​ម៉ោង​១៧:០០​នាទី ថ្ងៃទី​៥ ខែ កញ្ញា ឆ្នាំ​២០១៥ ម្សិល​ម៉ិ​ញ​នេះ ។​

គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​បាន​ផ្សាយ​ថា ជនសង្ស័យ​មាន ឈ្មោះ ផង់ សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីកន្លែង​កំណើត ភូមិ​ព្រៃ​កន្ទ្រង់ ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​ឪពុក​ឈ្មោះ ផង់ សារ៉ន អាយុ​៧២​ឆ្នាំ រីឯ​ម្ដាយ​ឈ្មោះ ម៉ៅ សុ​ភ័​ក្រ អាយុ​៥២​ឆ្នាំ​។​

ជនសង្ស័យ​បាន​សារភាព​ប្រ​ឥា​ប​សមត្ថកិច្ច​ថា ខ្លួន​ជា​អ្នកធ្វើ និង​បង្ហោះ​សារ​អមដោយ​រូបភាព​គំរាម​សម្លាប់​លោក​បណ្ឌិត សុខ ទូច ដោយ​ប្រើ​តាម​ទូរស័ព្ទដៃ ។​សកម្មភាព​កន្លងមក ធ្លាប់​លួច​លុយ​ព្រះសង្ឃ​ក្នុង​វត្ត នៅ​ស្រុកកំណើត​កាលពី​ឆ្នាំ​២០១២ និង​រត់គេចខ្លួន​ទៅធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​រហូតមក​។​

​សមត្ថកិច្ច​មិនបាន​បញ្ជាក់​លម្អិត​ថា​តើ​ការ​បង្ហោះ​សារ​គំរាម​នេះ ធ្វើឡើង​តាម​បញ្ជា​របស់​នរណា​ឬ​យ៉ាងណា​នោះទេ​៕