ខេត្តរតនគិរីៈ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនក្រុងបានលុងបង្ក្រាប នៅវេលាម៉ោង២២ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៥ នេះ បានឃាត់ខ្លួនជនសង្ស័យចែកចាយ និងសេពគ្រឿងញៀនចំនួន៩នាក់( ស្រី៣នាក់ ប្រុស៦នាក់) ស្ថិតនៅចំណុចភូមិជ័យជំនះ សង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៩នាក់នោះរួមមាន១.ឈ្មោះឈ្មោះ លី អូន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅ ភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី; ២.ឈ្មោះ សុខ រ៉ាវី ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី; ៣.ឈ្មោះ ស្រ៊ុន សំបូរ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី; ៤.សេង ពេជ្រ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី; ៥- សៀន ស្រីនិច ភេទស្រី អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិគីឡូម៉ែត្រលេខ៨ ខេត្តស្ទឹងត្រែង; ៦- ជា យានស្រី ភេទស្រី អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី; ៧- ស៊ឹម ប៊ុនរ៉ាត់ ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបររត់ម៉ូតូឌុប; ៨-ប៉ោ ស្រីឡែន ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី; ៩-សែន ដារ៉ូត ភេទប្រុស១៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ត រតនគិរី ។ សមត្ថកិច្ចបានដកហូតសម្ភារៈមានទូរស័ព្ទដៃចំនួន១៣គ្រឿង ថ្នាំញៀនម៉ាទឹកកកចំនួន១ជី៣ហ៊ុន៧លី និងលុយចំនួន៣១០០០០រៀល និងសម្ភារៈសេពគ្រឿងញៀនមួយចំនួនទៀត។
លោក ហួត បូរី អធិការនគរបាលក្រុងបានលុងបានអោយដឹងថា ដោយ មានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងចម្រុះក្រុងបានលុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំង៣សង្កាត់ ក្រុង បានដាក់កម្លាំងបង្កប់ដើម្បីសង្កេតការជាយូរមកហើយ ទើបឈានដល់នៅការកំណត់ទីតាំងបង្ក្រាបករណីខាងលើនេះ។
បច្ចុប្បជនសង្ស័យទាំង៩នាក់ នោះត្រូវឃាត់ខ្លួននៅអធិការក្រុងបានលុង ដើម្បីត្រួតពិនិត្យទឹកនោម និងកសាងសំណុំរឿង ព្រមទាំងប្រមូលវត្ថុតាងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការបន្តតានិតិវិធី ៕ ឡុង សារ៉េត