តុលាការ​ផ្តន្ទាទោស អ៊ុក ពេជ្រ​សំណាង អតីត​សកម្មជន​CNRP​ដាក់ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​១៤​លាន​រៀល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2015 ក+ ក-

​ភ្នំពេញ​៖ ​ព្រឹក​ម៉ិ​ញ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោក អ៊ុក ពេជ្រ​សំណាង អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១៤​លាន​រៀល ក្រោម​បទ​ចោទ​ថ្មី​មួយទៀត គឺ​«​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នករាជការ​សាធារ ណៈ​»​។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៥​នេះ ចៅក្រម​ជំនុំជម្រះ​នៃ​សាលា ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណ​: បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុក ពេជ្រ​សំណាង ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទល្មើស​ថ្មី​គឺ «​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​» ដោយ​សម្រេច​ដាក់ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ចំនួន ៤​លាន​រៀល ហើយ​និង​សង​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន ១០​លាន​រៀល​។​

​គួររំលឹកថា លោក អ៊ុក ពេជ្រ​សំណាង កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ បាន​បើក​ម៉ូតូ​រ៉ឺម៉ក​កង់​៣ បុក​បា​រ៉ា​ស់​របស់​សមត្ថកិច្ច​នៅក្បែរ​ភូមិ គ្រឹះ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​កាលពីពេល​ថ្មីៗ​នេះ លោក អ៊ុក ពេជ្រ​សំណាង ធ្លាប់​ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស ៧​ឆ្នាំ ក្នុង​រឿង​ចូលរួម​កុបកម្ម​នៅលើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ផងដែរ​៕ដោយ៖ខេមរា

gvfcc