មានផ្កាយ៣ម្នាក់កាង​ល្បែងស៊ីសង​បង្កប់​ក្នុង “​កាហ្វេ​ណេ​ត ២៤​ម៉ោង​”នៅ​ជិត​ក្លិបកម្សាន្ត កាសា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2015 ក+ ក-

​ភ្នំពេញ​:​ល្បែងភ្នាល់​ច្រើន​ប្រភេទ​ត្រូវគេ​បើក​លេង​ដោយ​សេរី​ជ្រក​ក្រោម​ស្លាក់ «​កាហ្វេ ណេ​ត ២៤​ម៉ោង​» នៅ​ខាងជើង​វត្តភ្នំ ជាប់ក្លឹបកម្សាន្ត កា​ហ្សា CASA គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចូល​បង្ក្រាប​ឡើយ ព្រោះ​មាន​មន្ត្រី​ប៉េអឹម​ឋាន​:​ពាក់​ផ្កាយ​៣ ម្នាក់​នៅ​កាង​ពីក្រោយ​។​នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​មូលដ្ឋាន​បាន​ខ្សឹបប្រាប់​ឲ្យ​ដឹង​។​

​មន្ត្រី​មូលដ្ឋាន​ក្នុង​ខណ្ឌដូនពេញ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​សណ្ឋាគារ កា​ហ្សា  CASA  ខាង ជើង​វត្តភ្នំ ខាងក្រោយ​សាលាខណ្ឌ​ដូនពេញ​បាន​សម្តែង​ការរិះគន់​ទៅលើ​ថ្នាក់ដឹកនាំ​ខណ្ឌដូនពេញ ដោយសារ​អាជ្ញាធរ​មិន​បង្ក្រាប​ទីតាំង​ល្បែងស៊ី សង​ជ្រក​ក្រោម​ស្លាក “​កាហ្វេ​ណេ​ត ២៤ ម៉ោង​” ដូច​រៀបរាប់​ខាងលើ នេះ​។ ទីតាំង​ល្បែង​នោះ​ស្ថិតនៅ​ខាងជើង​ក្លឹប​កំសាន្ត កា​ហ្សា តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ​។

​ប្រភព​បន្តថា ការមិន​ហ៊ាន​បង្ក្រាប​ទីតាំង​ល្បែង​ខាងលើនេះ ត្រូវគេ​ទម្លាយ​ឲ្យ​ដឹងថា ដោយសារតែ​អាជ្ញាធរ​មូលដ្ឋាន ខ្លាច​អំណាច​មន្ត្រី​ប៉េអឹម​ផ្កាយ ៣​ម្នាក់​រូបនោះ​។​ប្រភពបានស្នើសុំមិនបញ្ជាក់ពីអត្តសញ្ញាណរ​បស់លោកផ្កាយ៣ ប៉េអឹមនោះទេ។

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ពេលកន្លងមក អាជ្ញា​ធរមាន​សមត្ថ កិច្ច​ខណ្ឌដូនពេញ​ធ្វើការ​បង្ក្រាប​តែ​ទីតាំង​ល្បែងស៊ីសង​តូចៗ​ដែល​គ្មាន​ខ្នងបង្អែក និង​អ្នកមានអំណាច​នៅ​ពី​ក្រោយខ្នង​ប៉ុណ្ណោះ ចំណែក​ទីតាំង​ល្បែងស៊ីសង​ធំៗមួយចំនួនដែលមាន​ខ្នងបង្អែក គឺ​ល្ប​អាជ្ញា​ធរមាន​សមត្ថ កិច្ច មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​នោះឡើយ ដូចជា​ល្បែងស៊ីសង​ដែល​ស្ថិតក្នុង​ទីតាំង​«​កាហ្វេ​ណេ​ត ២៤ ម៉ោង​»​ដូច​ការលើកឡើង​នេះ​ជាដើម​។​

​ប្រភព​ដដែល​បញ្ជាក់ថា ប្រភេទ​ល្បែងស៊ីសង​ដែល​ជ្រក​ក្រោម​ស្លាក “​កាហ្វេ​ណេ​ត ២៤​ម៉ោង​” ខាងលើនេះ មានដូចជា ល្បែងភ្នាល់​បាល់ កន្ទុយ លេខ និង​ល្បែងភ្នាល់​ផ្សេងទៀត​តាម​អន​ឡាញ ដែល​គេ​រាយការណ៍​ថា បន្ត​ផ្ទា​ល់ពី​កាស៊ីណូ​ជ្រៃ​ធំ ខេត្តតាកែវ​។

​មន្ត្រី​ដដែល​អះអាងថា កន្លងមក សមត្ថកិច្ច​ធ្លាប់​ចុះទៅ​សួរនាំ​ក្នុង​បន​ល្បែង​នោះដែរ ហើយ​ត្រូវ​អ្នកធ្វើ​ការនិយាយ​ចុះឡើងៗ និង​បាន​យក ឈ្មោះ​មន្ត្រី​ប៉េអឹម​ផ្កាយ ៣​ម្នាក់ មក​កាង​ធ្វើ​ឲ្យ​ឲ្យ​មន្ត្រី​មូលដ្ឋាន​រួញ​ខ្លួន​មិន​ហ៊ាន​រាយការណ៍​ទៅ​ថ្នាក់លើ​ស្នើសុំ​ការបង្ក្រាប​នោះទេ​។

​តាមរយ​: មេគង្គ​ប៉ុស្តិ៍ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ទៅ​អាជ្ញា​ធរមាន​សមត្ថ កិច្ច​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ និង​អាងខ្នង​អ្នកមានអំណាច​មួយចំនួន នៅក្នុង​ខណ្ឌដូនពេញ ពីព្រោះ​ល្បែងស៊ីសង​រីក​ដូច​ផ្សិត បង្ក​ឲ្យ​មាន​អំពើ​លួច​ឆក់​ប្លន់ និង​អំពើចោរកម្ម​ផ្សេងៗ កើតមាន​ឡើងជា​បន្តបន្ទាប់​បង្ក​ផល​លំបាក​ដល់​សង្គម​ជា​ញឹកញាប់​។​

ប្រជាពលរដ្ឋ ក៏បាន​សំណូមពរ​ដល់​អភិបាល​ខណ្ឌដូនពេញ និង​អធិការ នគរបាល​ខណ្ឌ ផងដែរចាត់វិធានការ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់នៅ ក្នុង​ខណ្ឌដូនពេញ​ផង ជាពិសេស​លោក គួច ចំរើន អភិបាលខណ្ឌ​ដូន ពេញ ដែល​តែងតែ​ឈឺឆ្អាល​នឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋសូមមេត្តា​ចាត់ ការ បង្ក្រាបបន​ល្បែង​អន​ឡាញ​នេះ​ឲ្យ​បាន​ឆាប់​ផង​។

ម្ចាស់ទីតាំង«កាហ្វេណេត ២៤ ម៉ោង » មេគង្គប៉ុស្តិ៍ មិនអាចទាក់ទងសុំការ បកស្រាយបានទេ កាល រសៀលថ្ងៃម្សិលម៉ិញនេះ៕ ដោយ​៖រដ្ឋា​

bhgvbbb

nhbggg