ភ្នំពេញ៖ បុរសចំណាស់ដែលចាប់ដាក់ច្រវាក់បង្ខាំងក្មេងប្រុសម្នាក់ដោយចោទថាលួចមាន់ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួនក្នុងពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទ បង្ខាំង មនុស្សខុសច្បាប់ និងធ្វើទារុណកម្មកុមារ។
មន្ត្រីនគរបាលខណ្ឌព្រែកព្នៅ បានអោយដឺងថា ជនត្រូវចោទឈ្មោះ សុខ សាម៉ៅ អាយុ៣០ឆ្នាំ មានមុខរបរលក់មាន់ ឃុំខ្លួនក្នុងពន្ធនាគារ សម្រេចកាលពីវេលាម៉ោង០៩:៤០នាទីព្រឹកម៉ិញនេះ ក្រោមការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្មកុមារ។ចំណែកក្មេងប្រុសរង គ្រោះ ឈ្មោះ ពៅ លីហួរ ភេទប្រុស អាយុ១៥ឆ្នាំរស់នៅជិតកន្លែងកើត ហេតុ។
គួររំលឹកថា ករណីបង្កហិង្សាលើកុមារខាងលើនេះ កើតឡើងកាលពីកាល ពីម៉ោង ១៨ល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ នៅមុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕ដោយ៖រដ្ឋា
ជនត្រូវចោទឈ្មោះ សុខ សាម៉ៅ និងកុមាររងគ្រោះ