បក្សប្រឆាំង​ស្នើ​ឲ្យ​ស្ថាប័ន​កិច្ចការ​ព្រំដែន​បញ្ជា​ក់រឿង​ដីស្រែ​ខ្មែរ​ជាប់​ព្រំដែន​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2015 ក+ ក-

​ភ្នំពេញ​៖ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង​នៅ​ថ្ងៃទី​១១ ខែកញ្ញា នេះ​ ​បាន​បញ្ជូន​លិខិតស្នើ​ឲ្យ​គណៈកម្មាធិការ​ចម្រុះ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បកស្រាយ​ជាថ្មី​ម្តងទៀត​ពាក់ព័ន្ធ​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ជាង ៣០​ហិកតា​នៅ​ភូមិ​ធ្នង់ ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ត ស្វាយរៀង ជាប់​ព្រំដែន​វៀតណាម និង​សុំ​ឲ្យ​គណៈកម្មាធិការ​នេចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​តំបន់​នោះ​ឲ្យ​បានច្បាស់លាស់​។​

​អ អេ​ហ្វ អេ បាន​រាយការណ៍​នៅថ្ងៃនេះ​ថា លិខិត​ដែល​ស្នើសុំ​នេះ បាន​ចុះហត្ថលេខា​ដោយ​អ្នកតំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក អ៊ូ ច័ន្ទ​ឫទ្ធិ និង​លោក គង់ សភា កាលពី​ថ្ងៃទី​៤ កញ្ញា តាមរយៈ​ប្រធានរដ្ឋសភា លោក ហេង សំរិន ហើយលោក ហេង សំរិន ទើបនឹង​បាន​ចារ​បញ្ជូន​នៅ​ថ្ងៃទី​១១ កញ្ញា នេះ​ទៅ​គណ​:​ក​ម្មា​ធិ​ការ​ចម្រុះ​ទទួល បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ។​

​ក្នុង​លិខិត​នោះ​ក៏បាន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​ពិនិត្យ និង​សើរើ​ការបោះ​តម្រុយបង្គោល​ព្រំដែន​នៅ​ចន្លោះ​បង្គោល​លេខ​១៤៧-១៤៨ ដែល​បាន​បោះ​ចូលមកក្នុង​ទឹកដី​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ប្រជាពល រដ្ឋ​ជាង ៣០​ហិកតា​នៅ​ភូមិ​ធ្នង់ ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្តស្វាយរៀង​។ លិខិត​បានបង្ហាញ​ទៀតថា ការបោះបង្គោល​ខណ្ឌសីមា​ព្រំដែន​នៅ​ចន្លោះ​បង្គោល​លេខ​១៤៧-១៤៨ តាម​ផែន​ទីបោ​ន (Bonne) ខ្នាត ១/១០០.០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន នោះ ពុំបាន​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ដីស្រែ​ចម្ការ​ជាង ៣០​ហិកតារ​ទៅខាង​ប្រទេស​វៀតណាម នោះឡើយ ក្នុងនោះ​ក៏បាន​បញ្ជាក់ថា ផែនទី​ដដែល​នេះ ចម្ការ​ស្វាយចន្ទី​របស់​ពលរដ្ឋ​ខ្មែរ​មួយផ្នែក និង​ផ្នូរ​ដូនតា​ពួកគាត់ ក៏ត្រូវ​កាត់ចេញ​ពី​ដី​កម្ពុជា​ដែរ​។​

គួរ​ជម្រាប​ថា យោង​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១១ ស្ដីពី​ការកែសម្រួល​ខ្សែបន្ទាត់​ព្រំដែន​គោក​នៅ​តំបន់​ដែល​នៅ​សេសសល់​មួយ ចំនួន​នោះ គឺ​ដីចម្ការ​ស្វាយចន្ទី​ទាំងមូល និង​ផ្នូរ​ដូនតា​របស់​ពលរដ្ឋ​កម្ពុជាត្រូវបាន​រក្សា​ឲ្យ​នៅ​ដដែល ដើម្បី​ទុក​ជូន​ពួក គាត់​បាន​កាន់កាប់​ប​ន្ត​ទៀត​។​

ទាក់ទង​នឹង​ការស្នើសុំ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង​នេះ គណៈកម្មាធិការ​ចម្រុះ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង នៅ​ថ្ងៃទី​១១ កញ្ញា មិនទាន់​ធ្វើ​អត្ថាធិប្បាយ​យ៉ាងណា​នៅឡើយ​ទេ ដោយ​លោក​បញ្ជាក់ថា មិនទាន់​បានឃើញ​លិខិត​ស្នើសុំ​នោះ​នៅឡើយ​ទេ៕ដោយ៖ខេមរា

swaqq

​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល                         ​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះបង្គោល​ព្រំដែន​រវាង ប្រទេស​កម្ពុជា និង​វៀតណាម             នាទី​ស្ដីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៥​។