កញ្ញា ភិន ដា​លី​ស៖​​ក្រុមគ្រួសារ​ទាំង អស់​បដិសេធ​មិន​ទទួលយក ប៉ែន ចំ​រ៉ុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2015

​ភ្នំពេញ​៖​ទោះជា​ភាគី​ខាង​លោក ប៉ែន ចំ​រ៉ុង អះអាងថា ស្នេហា​រវាង​នាង ភិន សុ​ដា​លី​ស និង​រូបលោក​នឹងត្រូវ​ចូលដល់​ចំណង​មង្គលការ​នៅ​អំឡុង​ដើមឆ្នាំ​២០១៦​ខាងមុខនេះ​បន្ទាប់ពី​មានការ​សម្រុះសម្រួល​ជាមួយ​ខាង​ស្រី​ក្តី ក៏​លោក អ៊ិន សុ​ភិន ដែលជា​ឪពុក​របស់​កញ្ញា ភិន សុ​ដា​លី​ស បាន​បដិសេធថា នោះ​ជាការ​បំប៉ោង​ព័ត៌មាន​សុទ្ធសាធ​។ លោក​បាន​ងះ​អាង​ថា​ក្នុងចំណោម​គ្រួសារ​របស់លោក​គឺ​អត់​មានអ្នកណាម្នាក់​ទទួលយកលោក  ប៉ែន ចំ​រ៉ុង នោះទេ​។

​តាម​ប្រភពពី វី​អូ​ដេ ដែល​សរសេរ​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​:ក្នុង​បទសម្ភា សន៍ តាម​ទូរស័ព្ទ លោក ភិន សុ​ភិន បាន​ថ្លែង​ប្រាប់ថា​រឿង​រៀបការ​របស់​កូនស្រី និង​ប៉ែន ចំ​រ៉ុង គឺជា​ការចាត់ចែង​តែ​ម្ខាង​របស់​ភាគី​ខាង​ប្រុស ​និង​សាមីខ្លួន ផ្ទាល់​គឺ ភិន សុ​ដា​លី​ស​។

លោក​បន្តថា​រូបលោក​និង​ក្រុមគ្រួសារ​មិនមាន​អ្នកណា​ពាក់ព័ន្ធ​នោះ ទេ​។ លោ​កថា​នៅក្នុង​លោក​នេះ​មិនមាន​ឪពុកម្ដាយ​ណា​មិន​ព្រម​សម្រប​តាម កូន ដើម្បី​ឲ្យ​កូន​អាចមាន​សេចក្ដីសុខ​នោះទេ ប៉ុន្តែ​មកពី​ស្នេហា​របស់​កូន ស្រី​និង​លោក​ប៉ែន ចំ​រ៉ុង បានកើត​ឡើង​លាយ​លំនឹង​ស្នាម​ជាំខ្មៅ​ដែល​មិន អាច​ទទួលយកបានទើប​លោក​ និង​ក្រុមគ្រួសារ​នៅតែ​រក្សា​ជំហរ​អត់​ទទួលស្គាល់​។​

លោក អ៊ិន សុ​ភិន និយាយថា​៖ “​ខ្ញុំ​សូមបញ្ជាក់​ដោយ​ត្រង់​ចុះ បើ​ប៉ែន ចំ​រ៉ុង គាត់​មាន​ចំណុច​ល្អ​ខ្លះ ក៏​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ សុខចិត្ត​តាម​កូន​ដែរ ព្រោះ​យើង​មានកូន​ស្រី​ជំទាស់​អញ្ចឹង​ដើម្បី​អី គឺ​ត្រូវតែ​រៀបការ​ឲ្យ​មិន​អញ្ចឹង នៅពេល ដែល​រឿង​វា​ធ្លាក់​ដល់​ដំណាក់កាល​ហ្នឹងហើយ ប៉ុន្តែ​ស្ថានភាព​វា​មិនអាច​ឲ្យ​ខ្ញុំ​និង​គ្រួសារ​ទទួលយក បាន​ទើប​វា​នៅតែ​អញ្ចឹង​! ខ្ញុំ​ចង់​ឲ្យ​ប៉ែន ចំ​រ៉ុង គាត់​បកស្រាយ​ខ្លះ ព្រោះ​គាត់​បានធ្វើ​អ្វីខ្លះគាត់​ដឹង​ច្បាស់​ហើយ​!”​។ លោក​បាន​បន្ថែមថា​មូលហេតុ​នៃ​ការមិន​ទទួលយក ​ប៉ែន ចំ​រ៉ុង​នេះ មិន មែន​ដោយសារ​លោក​ជា​សិល្បករ​នោះទេ​។​

​លោក​បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​លម្អិត​ពាក់ព័ន្ធ​នឹង​មូល​ហេតុដែល នាំ​ឲ្យ​លោក​និង​ក្រុមគ្រួសារ​មិន​ទទួលយក​លោក ប៉ែន ចំ​រ៉ុង មកទល់ ពេលនេះ បើទោះជា​មុននេះ​បន្តិច​លោក​ប៉ែន ចំ​រ៉ុង បានប្រកាស​នៅ​ចំពោះមុខ​តុលាការ​ថា​ខ្លួន​ស្រឡាញ់ ភិន សុ​ដា​លី​ស និង​ចង់​រៀបការ​ជា មួយ​នាង ដែល​ធ្វើ​ឲ្យ​មានការ​ផ្ដល់​តម្លៃ​លើ​ចិត្ត​ស្មោះ​របស់​តារា​សម្ដែងរូប នេះ​។ ប៉ុន្តែ​វី​អូ​ឌី​រក្សា​សិទ្ធិ​មិន​ធ្វើការ​លាតត្រដាង​ពី​ការទម្លាយ​ចេញ​នេះ ។

​លោក អ៊ិន សុ​ភិន ប្រាប់ថា​ក្នុងចំណោម​សមាជិកគ្រួសារ​ទាំងអស់​របស់ លោក បូករួម​ទាំង​អ្នករស់នៅ​ក្នុង​ខេត្តបាត់ដំបង ដែល​ជាទី​កំណើត​នោះ​ផង សុទ្ធតែ​បានបង្ហាញ​ការជំទាស់​មិន​ឲ្យ​លោក​លើក​កូនស្រី​ឲ្យ​ប៉ែន ចំ​រ៉ុង បើទោះជា​ភិន សុ​ដា​លី​ស ត្រូវគេ​ដឹង​ច្បាស់​ដូច​ថ្ងៃ​ថា​សុខចិត្ត​កាត់ចោល​ឪពុកម្ដាយ ​និងគ្រួសារ បើ​នៅតែ​ជំទាស់​មិន​ឲ្យ​នាង​រួមរស់​ជាមួយ​លោក​ប៉ែន ចំ​រ៉ុង​។ លោក​និយាយថា​៖ “​អ្នក​មិនដឹង​ពិតជា​ថា​ខ្ញុំ​ជា​ឪពុក​អាក្រក់ ប៉ុន្តែ​ចំ​រ៉ុង និង​ក្រុមគ្រួសារ​គាត់​ដឹង​ច្បាស់​ហើយ ថា​ហេតុអ្វី​ពួក​ខ្ញុំ​ទទួល យក​អត់​បាន ហើយ​បើ​ការសម្រេចចិត្ត​របស់​ដា​លី​ស​ត្រឹមត្រូវ ចុះ​ហេតុអ្វី​ប្រពន្ធ​ខ្ញុំ ប៉ា​ខ្ញុំ និង​មាមីង​ខ្ញុំ​ទាំងអស់​សុទ្ធតែ​អត់​មាន​អ្នកទទួលយក​ចំ​រ៉ុង អញ្ចឹង​”​។

លោក​បញ្ជាក់​បន្ថែមថា​៖ “​ខ្ញុំ​សូមបញ្ជាក់ថា​គ្រួសារ​ខ្ញុំ​មួយ​ពូជ​អត់​មាន​អ្នក គាំទ្រ ដា​លី​សរឿង​ចំ​រ៉ុង​ទេ​! សូម្បីតែ​តារាៗ​ដូចគ្នា ដែល​ស្គាល់​រាប់អាន​ចំ​រ៉ុង គេ​សុទ្ធតែ​ខ​ល​មក​ខ្ញុំ​កុំ​ឲ្យ​ខ្ញុំ​ទន់​ចិត្ត ព្រោះ​ចំ​រ៉ុង​អ​ញ្ចេះ​ចំ​រ៉ុង​អ​ញ្ចុះ ខ្ញុំ​គិត ថា​ចំ​រ៉ុង​គាត់​ដឹង​ច្បាស់​ជាងគេ ថា​ហេតុអ្វី​គ្រួសារ​ខ្ញុំ​ម៉ា​ពូជ​និង​អ្នក​ស្គាល់​គាត់​ភាគច្រើន​មិន គាំទ្រ​គាត់​!”​។​

​លោក​ឲ្យ​ដឹង​ទៀតថា​ហេតុផល​មាន​ក្រ​និង​ដោយសារ​លោក​ជា​សិល្បករ មិនមែនជា​រឿង​ត្រូវ​ជំទាស់​នោះទេ ហើយ​លោក​ជា​សិល្បករ ក៏​មិនមែនជា​មូលហេតុ​ដែល​ក្រុមគ្រួសារ​លោក​បដិសេធ​មិន​ទទួល​លោក ប៉ែន ចំ​រ៉ុង​នោះទេ​។ លោក​និយាយថា​៖ “​មាន​ក្រ​ខ្ញុំ​អត់​ប្រកាន់​តែ អ្វីដែល​សំខាន់​ខ្ញុំ​សុំ​តែ​ជាម​នុស្ស​ល្អ​ប៉ុណ្ណោះ ប៉ុន្តែ​ចំ​រ៉ុង​គាត់​សួរ​ខ្លួនឯង​ទៅ តើ​គាត់​មាន​ចំណុច​ទាំង​នោះទេ កុំ​ចេះតែ​ចោទថា​ខ្ញុំ​អាក្រក់ ហើយ​មិន​អាណិតកូន គឺ​ខ្ញុំ​អាណិត​ហ្នឹងហើយ ដែល​ខំ​ធ្វើ​អញ្ចឹង​!”​។

​លោក​ថាបើ​កុំ​តែមាន​ការជំទាស់​ពី​សំណាក់​សមាជិក​ទាំងអស់​នៅក្នុង គ្រួសារ គឺ​លោក​នឹងត្រូវ​ទន់​ចិត្ត​យូរ​មកហើយ ដើម្បី​កុំ​ឲ្យ​កូនស្រី​ពិបាកចិត្ត​និង​កុំ​ឲ្យ​គេ​ថា​រឿង រ៉ាវ​ទុំ​ជោរ​ដល់​កម្រិត​ហ្នឹង​ទៅហើយ នៅតែ​គ្មាន​ការ​អធ្យាស្រ័យ​។ ប៉ុន្តែ​លោក​ថា​មកពី​រឿងរ៉ាវ​ខាងក្រៅ វា​ពិបាក​ឲ្យ​លោក​និង​ក្រុមគ្រួសារ​បន្ទន់ឥរិយាបថ​ទៅ​កើត ទើប​លែង​ខ្មាស់​មហាជន​។ លោក​បន្តថា​៖ “​ក្រោយ​កូន​ខ្ញុំ​ចូល​ផ្ទះ វិញ ខ្ញុំ​ប្រាប់​កូន​ខ្ញុំ ថា​ឥឡូវ​កូន​ដឹង​ហើយ​ថា​ចំ​រ៉ុង​គាត់​យ៉ាង​មិច អញ្ចឹង​បើ​កូន​រើស​គេ​កូន​ធ្វើ​អី​ជាមួយ​គេ​ធ្វើទៅ ចង់​រៀបការ​ឬ​យ៉ាង​មិច​ធ្វើទៅ​ប៉ា​អត់​ជំទាស់​ទេ​ប៉ុន្តែ ប៉ា​ម៉ាក់​ក៏​អត់​ដឹងឮ​ដែរ បើ​គេ​ថែកូន​បានល្អ​ប៉ា​អរគុណ​គេ បើ​គេ​ធ្វើ​ឲ្យ​កូន​ពិបាក ប៉ា​ម៉ាក់​ទទួល​កូន​មកវិញ​ដៃ​២! ហើយ​គាត់​អូ​ខេ​ហើយ គឺ​គាត់​រើសយក​ចំ​រ៉ុង អញ្ចឹង​ចំពោះ​រឿង​រៀបការ ឬ​រឿង​អី​ពី​គាត់​សួរ​ពួកគេ​ទៅ ព្រោះ​ពួក​ខ្ញុំ​អត់​មាន​អ្នកណា​ចូលរួម​គិត​ជាមួយ​ទេ​!”​។ លោ​កថា​នឹង​ត្រៀម​ទម្លាយ​រឿងរ៉ាវ​អាក្រក់​ពាក់ ព័ន្ធ​នឹង​ហេតុផល​ដែល នាំ​ឲ្យ​លោក​និង​ក្រុមគ្រួសារ​មិន​ព្រម​ទទួលយក​លោក ​ប៉ែន ចំ​រ៉ុង នៅពេល​ខាងមុខ​។​

​លោក ប៉ែន ចំ​រ៉ុង និង​កញ្ញា ភិន សុ​ដា​លី​ស នៅតែ​ប្រកាន់​ជំហរ​មិន​ធ្វើការ​បកស្រាយ​នោះទេ បើទោះជា​ពួកគេ​បាន​ទម្លាយ​ប្រាប់​អ្នកសិល្បៈ​មួយ ចំនួន​ថា​នឹង​រៀបការ ជាមួយគ្នា​នៅ​ដើមឆ្នាំ​២០១៦​។ប៉ុន្តែ​យោងតាម​អ្វី ដែល​លោក ​ប៉ែន រស់ ជា​បងប្រុស​របស់ ​ប៉ែន ចំ​រ៉ុង បានបញ្ជាក់​គឺ​អាពាហ៍ពិពាហ៍​នោះនឹងត្រូវ​ធ្វើឡើងដោយសារតែ​មានការ​សម្រុះសម្រួល​ពី​ភាគី​ខាង​ស្រី​។​

​លោក អ៊ិន សុ​ភិន ស្នើ​ឲ្យ​បញ្ឈប់​មាក់ងាយ​លើ​រូបលោក​និង​ក្រុមគ្រួសារ ពាក់ព័ន្ធ​នឹង​ការមិនទទួលស្គាល់​ពី​ស្នេហា​នេះ​បន្តទៀត​៕

cxdsdd

cfdcxx